ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse

រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជានេសាទ ប្រគល់ឧបករណ៍នេសាទល្មើសច្បាប់ដល់អាជ្ញាធរឱ្យបានមុនដំណាច់ខែនេះ ជៀសវាងរងទោសទណ្ឌ

រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជានេសាទ ប្រគល់ឧបករណ៍នេសាទល្មើសច្បាប់ដល់អាជ្ញាធរឱ្យបានមុនដំណាច់ខែនេះ ជៀសវាងរងទោសទណ្ឌ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលនៅក្នុងដែននេសាទក្នុងខេត្តកំពង់ធំ និងដើម្បីប្រើរដ្ឋបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជានេសាទ ប្រគល់ឧបករណ៍នេសាទល្មើសច្បាប់ដល់អាជ្ញាធរឱ្យបានមុនដំណាច់ខែនេះ ជៀសវាងរងទោសទណ្ឌធនធាន ជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារ ច្បាប់ស្តីពី លផល និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តកំពង់ធំ បានអំនាវដល់ប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុក ឧបករណ៍នេសាទល្មើសច្បាប់ ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យបានមុនដំណាច់ខែឧសភានេះ ជៀសវាងត្រូវអាជ្ញាធរចាត់វិធានការតាមនីតិវិធីច្បាប់។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបណ្តាញព័ត៌មាន  ទទួលបាននៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា
ប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់មានដូចជា៖ អួនអូសទឹកសាប ឧបករណ៍ឆក់ត្រី ម៉ាញ់ ឈឺបយន្ត ក្នុងអូសលៀស ដោយម៉ាស៊ីន និងឧបករណ៍នេសាទ ដែលបង្កើតថ្មី ឬឧបករណ៍នេសាទ ដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឧបករណ៍ ល្មើសច្បាប់ ដទៃទៀត ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាកំហិត។

នៅក្នុងសេចក្តីជូនដំណឹង ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ថ្នាំពុល សារធាតុគីមី និងសកម្មភាពដទៃទៀត ដែលបណ្តាលឲ្យ ប៉ះពាល់ដល់ ធនធានជលផល។ ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.