ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse

អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ក្រោមកិច្ចសហការរវាងក្រុមគ្រូពេទ្យឯកទេសភ្នែក របស់អង្គការ Samaritan’s Purse និងមន្ទីរពេទ្យបង្អែក ខេត្ត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យក «ការលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន» ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ នៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដោយមានវិធានការ និងទិសដៅ សំខាន់ៗ រួមមាន៖ ១.ការពង្រីកការគ្របដណ្តប់សុខភាពជាសកល, ២.ការពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន, ៣.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, និង៤.ការទប់ស្កាត់ជំងឺមិនឆ្លង និងជំងឺឆ្លង។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ កិច្ចសហការរវាងមន្ទីរសុខាភិបាលខេត្ត និងអង្គការ ដៃគូសហការនានា ដូចជា FHF, ECF និង Samaritan’s Purse ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥត គិតថ្លៃ គឺជាការចូលរួមដ៏សំខាន់ក្នុងការជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកមាន ជីវភាពខ្វះខាត និងអ្នកដែលមិនមានលទ្ធភាពចំណាយលើការព្យាបាលជំងឺភ្នែក ដូច្នេះចំពោះប្រជាពលរដ្ឋ ដែលទទួលបានការព្យាបាល ហើយបានមើលឃើញឡើងវិញ គឺមិនត្រឹមតែជាការទទួលបានសុខភាពភ្នែកល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលបាន នូវឱកាស ក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិត និងចូលរួមក្នុងសង្គម ប្រកបដោយភាពសកម្មឡើងវិញផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភគាំទ្រ និងកិច្ច សហការល្អ រវាងក្រុមគ្រូពេទ្យឯកទេសភ្នែក របស់អង្គការ Samaritan’s Purse ជាមួយមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការផ្តល់ សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ព្រមទាំងបានចូលរួម សម្រាលការលំបាកផ្នែកជីវភាពរបស់ពួកគាត់ តាមរយៈការឧបត្ថម្ភការធ្វើដំណើរ កន្លែងស្នាក់នៅ និងអាហារហូបចុក ក្នុងអំឡុងពេលទទួលការព្យាបាល ដូច្នេះកិច្ចសហការនេះគឺជាការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា៖ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន អង្គការ Samaritan’s Purse បានសហការ រៀបចំសកម្មភាព ពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ ចាប់តាំងពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានធ្វើការ ពិនិ ត្យ ភ្នែកចំនួន ៨១៩នាក់ ស្រី ៥០៧នាក់, វះកាត់ភ្នែកចំនួន ៤៤៦នាក់ ក្នុងនោះវះបាយភ្នែកចំនួន ៣៧៧នាក់ស្រី២៤៣នាក់ និងវះកន្ទុយថ្លែនចំនួន ៦៤នាក់ ស្រី ៤៨នាក់ ព្រមទាំងវះភ្នែកផ្សេងៗបានចំនួន ៥នាក់ ស្រី៣នាក់ ផងដែរ៕ដោយ  សេន ត

ប៉ៃលិន 18-09-2026

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.