ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម

មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករ» នៅសាលរបស់មជ្ឈមណ្ឌល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទីង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្មតាមបណ្តាខេត្ត តំណាងសមាគមពាណិជ្ជកម្ម ថ្នាក់ដឹកនាំសួនឧស្សាហកម្ម និងតំណាងសហគ្រាស សរុបជាង៣០០នាក់។

ក្នុងឱកាសនោះ លោក He Jingwei ទីប្រឹក្សានៃមជ្ឈមណ្ឌល បានបង្ហាញអំពីបេសកកម្ម និងដំណើរការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ ចាប់ពីការវាយតម្លៃ ការអនុញ្ញាតផលិត ការត្រួតពិនិត្យតាមដាន ការដំឡើង កែច្នៃ ជួសជុល រហូតដល់ការត្រួតពិនិត្យតាមកាលកំណត់ ព្រមទាំងបង្ហាញពីសេវាកម្ម គ្រូបណ្តុះបណ្តាលជំនាញ និងទីតាំងហ្វឹកហាត់ជាក់ស្តែងរបស់មជ្ឈមណ្ឌល។

ឯកឧត្តម បណ្ឌិត ទីង ស៊ីនី បានពន្យល់អំពីអនុស្សរណៈនៃការយោគយល់រវាងក្រសួង និងមជ្ឈមណ្ឌល ព្រមទាំងសង្កត់ធ្ងន់ថា អង្គភាពដែលប្រើប្រាស់ឧបករណ៍មានហានិភ័យខ្ពស់ ត្រូវយកចិត្តទុកដាក់លើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។ ការចុះបញ្ជីប្រើប្រាស់ឧបករណ៍ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាចាំបាច់ ដើម្បីធានាសុវត្ថិភាព។

ជាមួយគ្នានេះ លោក ចុង ប៊ូ ប្រធាននាយកដ្ឋានបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម បានបកស្រាយអំពីច្បាប់ស្តីពីការគ្រប់គ្រងឧស្សាហកម្ម បទដ្ឋានប្រតិបត្តិ ការថែទាំប្រចាំថ្ងៃ និងនីតិវិធីស្នើសុំវិញ្ញាបនបត្រសុវត្ថិភាព ដោយបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យ គឺជាមូលដ្ឋានសំខាន់សម្រាប់ការទទួលបានវិញ្ញាបនបត្រសុវត្ថិភាព។

នៅចុងបញ្ចប់ ឯកឧត្តម បណ្ឌិត ទីង ស៊ីនី បានអញ្ជើញប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមដែលបានប្រឡងជាប់ការវាយតម្លៃ និងបានលើកទឹកចិត្តឱ្យសហគ្រាសទាំងអស់អនុវត្តកាតព្វកិច្ចសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន។

តំណាងស្ថាប័នពាក់ព័ន្ធ និងសហគ្រាសដែលបានចូលរួម បានសម្តែងការគាំទ្រ និងប្តេជ្ញានាំយកចំណេះដឹងពីសិក្ខាសាលាទៅអនុវត្តនៅតាមរោងចក្រ និងតំបន់ឧស្សាហកម្មរៀងៗខ្លួន ដើម្បីពង្រឹងកិច្ចសហការជាមួយមជ្ឈមណ្ឌល ក្នុងការធានាសុវត្ថិភាព ឧបករណ៍មានហានិភ័យខ្ពស់ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាប្រកបដោយគុណភាព និងសុវត្ថិភាព។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.