ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន២ខ្នង និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ៥០គ្រួសារ ក្រោមអធិបតីភាពលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។

ពិធីនេះត្រូវបានរៀបចំឡើងដើម្បីប្រគល់ផ្ទះថ្មីស្រឡាងចំនួន ២ខ្នង រួមមាន៖ផ្ទះ
មនុស្សធម៌លេខរៀងទី២៧ ប្រគល់ជូនគ្រួសារលោកស្រី នាក់ ភន។
ផ្ទះមនុស្សធម៌លេខរៀងទី២៨ ប្រគល់ជូនគ្រួសារលោកស្រី នាក់ សម្ផស្ស គ្រួសារទាំងពីរជាស្ត្រីមេម៉ាយ មានបន្ទុកគ្រួសារច្រើន មានជីវភាពទីទ័លក្រនិងជាជនរងគ្រោះ ដែលបានបាត់បង់ជម្រកដោយសារគ្រោះអគ្គិភ័យកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ស្ថិតនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការផ្តល់ជូនផ្ទះថ្មីនាពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ដើម្បីជួយសម្រាលទុក្ខលំបាក និងផ្តល់ជម្រកដ៏កក់ក្តៅសុវត្ថិភាពឡើងវិញជូនពួកគាត់។

ក្នុងឱកាសនោះដែរ លោក សុខ លូ ព្រមទាំងប្រតិភូអមដំណើរ ក៏បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងងាយរងគ្រោះចំនួន៥០គ្រួសារ ដើម្បីជួយសម្រាល បន្ទុកជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

លោក សុខ លូ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹងឮឬមិនបានទទួលការយកចិត្តទុកដាក់នោះឡើយ។

ជាមួយគ្នានេះដែលលោក សុខ លូ ក៏បានផ្តាំផ្ញើដល់គ្រួសារទទួលផលទាំងអស់ សូមថែរក្សាមរតកដ៏មានតម្លៃដែលពុំអាចកាត់ថ្លៃបានទាំងនេះ ឱ្យបានគង់វង្សឋិតឋេរយូរអង្វែងសម្រាប់ កូនចៅតទៅមុខទៀត។ ទន្ទឹមនឹងនេះ លោកប្រធាន ក៏បានក្រើនរំលឹកពីការគិតគូរចំពោះសុខភាព ការរក្សាអនាម័យ និងការសម្អាតបរិស្ថានផងដែរ។

ជាកិច្ចឆ្លើយតប គ្រួសារទទួលបានផ្ទះថ្មីទាំងពីរ និងប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ ជាអនេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាព្រមទាំងអាជ្ញាធរខេត្តបាត់ដំបង ដែលបានគិតគូរ និងជួយសង្គ្រោះពួកគាត់នៅក្នុងគ្រាលំបាកបំផុតនេះ ជាពិសេសទទួលបានផ្ទះថ្មីស្រឡាងដែលមិននឹកស្មានដល់ថា នឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។

គ្រួសារទាំងពីរ ក៏បានសន្យាថានឹងខិតខំប្រឹង
ប្រែងបំពេញការងារ និងថែរក្សាផ្ទះថ្មីនេះឱ្យបានល្អ គង់វង្សយូរអង្វែង ជាពិសេសមិនធ្វើឱ្យម្តាយមីងមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។

ជាមួយគ្នានេះដែរ ក្នុងពិធីប្រគល់ផ្ទះទី២៧ និងទី២៨នេះ ក៏មានអំណោយសម្រាប់ឧបត្ថម្ភដល់គ្រួសារម្ចាស់ ផ្ទះនីមួយៗ រួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២យួរ, ទឹកបរិសុទ្ធ ២កេស និងថវិកាមួយចំនួន។

ដោយឡែក ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ រស់នៅភូមិផងរបងជាមួយចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ និងទឹកបរិសុទ្ធ ១កេសផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.