ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។

ពីវេទិកាអធិបតី នៅសណ្ឋាគារសាន់អែនមូន រាជធានីភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានរំលេចវឌ្ឍនភាពនៃកំណើននិងការបន្តពង្រឹងតួនាទីយ៉ាងសកម្មរបស់ស្ត្រីក្នុងមុខតំណែង តាមក្រសួងស្ថាប័ននានា ជាពិសេសគឺភាពរីកចម្រើនមួយក្នុងវិស័យមហាផ្ទៃផ្ទាល់ ដែលបានកំពុងយកចិត្តទុកដាក់ធ្វើឱ្យសម្រេចបានផែនការរៀបចំស្រ្តី ឱ្យទទួលបានមុខតំណែងដឹកនាំនិងថ្នាក់ដឹងនាំ យ៉ាងហោចណាស់ មានស្រ្តីម្នាក់កាន់មុខតំណែងរង ឬអនុប្រធាន គ្រប់អង្គភាពចំណុះតាមឋានានុក្រម។

បើតាមប្រមុខក្រសួងមហាផ្ទៃ វត្តមានស្រ្តីក្នុងមុខតំណែងនេះហើយដែលជាផ្នែកមួយសំខាន់មិនអាចខ្វះបាន សម្រាប់ការឈានទៅពង្រឹងឱ្យបានបេសកកម្ម ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ឱកាស តួនាទី និងការវាយតម្លៃឱ្យតម្លៃខ្ពស់ចំពោះសមត្ថភាពស្ត្រី ព្រមទាំងការបង្កើតលក្ខខណ្ឌអំណោយផលនានា ដើម្បីជំរុញទឹកចិត្តឱ្យពួកគាត់ កាន់តែមានទំនុកចិត្តក្នុងការបម្រើការងារ និងចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើនការផ្សព្វផ្សាយអប់រំ និងពង្រឹងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានទាក់ទងនឹងអំពើហិង្សាលើស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បានក្រើនរំលឹកឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ការឱ្យបានហ្មត់ចត់ចំពោះរាល់ឧបាយកលអូសទាញ ឬបោកបញ្ឆោតផ្សេងៗ ដូចជា៖ ការបោកបញ្ឆោតរៀបការ ឬការសន្យាផ្តល់ការងារធ្វើដែលមានប្រាក់កម្រៃខ្ពស់ខុសពីធម្មតា ដែលជាល្បិចកលនាំឱ្យស្ត្រីធ្លាក់ក្នុងអន្ទាក់នៃការជួញដូរមនុស្ស និងការបញ្ជូនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។

យោងតាមលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» ក្រោមអធិបតីភាពប្រមុខក្រសួងមហាផ្ទៃ នាឱកាសនេះ មានគោលបំណងផ្សព្វផ្សាយជាផ្លូវការជូនដៃគូពាក់ព័ន្ធ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងសង្គមជាតិ តាមរយៈការបង្ការទប់ស្កាត់ និងធ្វើកិច្ចអន្តរាគមន៍លើករណីអំពើហិង្សាលើស្រ្តីនិងក្មេងស្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

លោកជំទាវ បានបញ្ជាក់ថា ផែនការសកម្មភាពជាតិលើកទី៤ បានផ្តល់អភិក្រមនិងមូលដ្ឋានច្បាស់លាស់ដើម្បីបង្កើនកិច្ចអន្តរាគមន៍បង្ការ ទប់ស្កាត់ បង្កើនការឆ្លើយតប បង្កើនការទទួលបានសេវាប្រកបដោយគុណភាពនិងប្រសិទ្ធភាព នៃការសម្របសម្រួលពហុវិស័យ ដោយក្នុងនោះ យុទ្ធសាស្រ្តចំនួន៤ រួមមាន៖ ទី១. ការបង្ការ ទប់ស្កាត់ ទី២. កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ ទី៣. ការបង្កើតនិងការអនុវត្តច្បាប់និងគោលនយោបាយ និងទី៤. ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.