ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញមកដល់កម្ពុជានៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តអញ្ជើញចុះត្រួតពិនិត្យកន្លែងប្រារពពិធីប្រណាំងទូក​ ព្រមទាំងសំណេះសំណាលជាមួយចំណុះទូកនគបាលឦសានសែនជ័យ ==> សិស្សប្រឡងជាប់និទ្ទេសA ចំនួន៣៤នាក់​ ទទួលបបានរង្វាន់លើកទឹកចិត្តពីឯកឧត្តមអភិបាលខេត្តខេត្តស្វាយរៀង... ==> វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំ២០២៦​ នៅស្រុកស្វាយជ្រំ... ==> បើកវគ្គបណ្ដុះបណ្ដាលថ្នាក់ខេត្តស្ដីពីការកត់ត្រាទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CBD) ឆ្នាំ២០២៦ របស់ខេត្តស្វាយរៀង ==> ពិធីបិទការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦.... ==> វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំ២០២៦​ នៅស្រុកកំពង់រោទិ៍... ==> អបអរសាទរ​ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង... ==> ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់ ==> ខេត្តស្វាយរៀងព្រឹត្តិការណ៍“យុទ្ធនាការផលិតផលជាតិ"ស្ថិតនៅបរិវេណសួនច្បារមាត់ទន្លេវ៉ៃគោ​ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង

សិស្សប្រឡងជាប់និទ្ទេសA ចំនួន៣៤នាក់​ ទទួលបបានរង្វាន់លើកទឹកចិត្តពីឯកឧត្តមអភិបាលខេត្តខេត្តស្វាយរៀង…

សិស្សប្រឡងជាប់និទ្ទេសA ចំនួន៣៤នាក់​ ទទួលបបានរង្វាន់លើកទឹកចិត្តពីឯកឧត្តមអភិបាលខេត្តខេត្តស្វាយរៀង…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦​ ជាប់និទ្ទេស A នៅក្នុងខេត្ត។

ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំអាគារ ឃ សាលាខេត្ត ដែលចូលរួមពី លោក​ លោកស្រី​ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងក្រុមហ៊ុន សប្បុរសជន លោកអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុកទាំង៨​ លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេសA ចំនួន៣៤ នាក់។

បើយោងតាមរបាយការណ៍លទ្ធផលនៃការប្រឡង​ របស់មន្ទីរអប់រំយុវជននឹងកីឡាខេត្ត​៖សាលាមធ្យមសិក្សាចំណេះទូទៅ និងបច្ចេកទេស បាវិតមានបេក្ខជន ១៤៤ នាក់ស្រី៤៨ នាក់ បេក្ខជនប្រឡង ១៤៤ នាក់ ស្រី៤៨ នាក់ ស្មើនឹង១០០%
+លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបច្ចេលទេស វិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ថ្ងៃទី ២២ ខែកក្កដា ២០២៦ ទទួលបាននិទ្ទេស A ១នាក់ ស្រី ឯកទេស អគ្គិសនី ឆ្នាំទី៣។
២. ផ្នែកមធ្យមសិក្សាទុតិយភូមិ៖ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ថ្ងៃទី១០ ខែ សីហា ២០២៦
+ បេក្ខជនមកប្រឡង សរុប ៥.១៣២ នាក់ ត្រូវជាភាគរយ៩៩,៣៦% ស្រី ២.៩៣០នាក់
+ បេក្ខជនប្រឡងជាប់៖ សរុប ៤.១១៤ នាក់ ត្រូវជា ៨០,១៦ % ស្រី ២.៤៧៤ នាក់ ត្រូវជា ៨៤,៤៣ % លទ្ធផលទទួលបាននិទ្ទេស គឺៈ
– និទ្ទេស A សរុប = ៣៣ នាក់ ស្រី ១៤ នាក់
សិស្ស និទ្ទេស A ទាំង ៣៣ នាក់ ស្រី ១៤ នាក់ មកពីស្រុកស្វាយទាប ៦ នាក់ ស្រី៣នាក់, ស្រុកកំពង់រោទិ៍ ៤នាក់ស្រី៤ នាក់ ស្រុកចន្ទ្រា ៣ នាក់ស្រី២នាក់, ស្រុករំដួល ៦នាក់ ស្រី១នាក់, ក្រុង ស្វាយរៀង ៣ នាក់ ស្រី១នាក់, ស្រុកស្វាយជ្រំ ៧នាក់ ស្រី១នាក់,​ស្រុករមាសហែក ១នាក់ ស្រី០នាក់ និងសាលារៀនសុវណ្ណភូមិ ១នាក់ស្រី១នាក់ និងវិទ្យាចំណេះទូទៅ និងបច្ចេកទេសបាវិត ១នាក់ស្រី។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង៣៤រូប ដែលប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមរយៈលទ្ធផលប្រឡងនៅក្នុងខេត្តស្វាយរៀងឆ្នាំនេះគឺទទួលបានលទ្ធផលល្អប្រសើរដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណ​ ៨៤.៤៣% ទទួលបាននិទ្ទេស A ចំនួន៣៤នាក់។

ឯកឧត្តមបន្តថា​ ក្នុងនាមក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត សូមសម្ដែងនូវការអរគុណ ចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សាកូនចៅរបស់ខ្លួន និងអគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ ។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀតនៅពេលរៀនបន្តនៅថ្នាក់មហាវិទ្យាល័យ។
– ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងធ្វេីអំពើណាដែលល្អ ព្រមទាំងមានផលប្រយោជន៍ដល់សង្គមជាតិ។
– ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសងជាដើម។
– ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។
– ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ” ។

ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តម​អភិបាលខេត្ត​ បានចែករង្វាន់ជូនដល់ប្អូនៗដែលប្រឡងជាប់និទ្ទេសA ទាំង៣៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ ចំនួន១គ្រឿង មួកសុវត្ថិភាពចំនួន០១។ ទន្ទឹមនោះលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៨​ ក្នុងម្នាក់ៗទទួលបានថវិកា២០០.០០០រៀល និងនាយកវិទ្យាល័យទាំង១៥​ ក្នុងម្នាក់ៗទទួលបានថវិកា ៣០០,០០០ រៀល ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.