ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អបអរសាទរ​ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង... ==> ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់ ==> ខេត្តស្វាយរៀងព្រឹត្តិការណ៍“យុទ្ធនាការផលិតផលជាតិ"ស្ថិតនៅបរិវេណសួនច្បារមាត់ទន្លេវ៉ៃគោ​ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង ==> ខេត្តប៉ៃលិន ប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ==> លោក ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌព្រែកព្នៅ ពង្រឹងគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» និងបង្កើនសេវាសាធារណៈ ដើម្បីបង្កើនជំនឿទុកចិត្តពីពលរដ្ឋ ==> ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញ​ជួបសំណេះសំណាល​ និងឧបត្ថម្ភដល់ចំណុះទូក​ "ង​"​ ដែលបានដាក់ពាក្យចូលរួម​ ក្នុងព្រឹត្តិការកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ ទូក​ "ង"​ ទូកនាគ​ ទូកផ្កាចារ​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ នៅទន្លេវ៉ៃគោ... ==> ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងឱកាសនៃការ​ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ ទូក​ "ង"​ ទូកនាគ​ ទូកផ្កាចារ​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២៦... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខសុវត្ថិភាព ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ!

ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់

ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ព្រមទាំង ឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ជាក្រុមគ្រួសារ បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពកុមារា ហ៊ុន កំសត់ ដែលជាបុត្រប្រុសច្បង របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

ពិធីបុណ្យនេះត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការថ្វាយប្រគេនទេយ្យទាន និងយាងនិមន្តសម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹម ហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃសរុប៧ព្រះអង្គសូត្រមន្ត បង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ សូមបានទៅកាន់សុគតិភព។

រយៈពេល៥០ឆ្នាំ គឺជាពេលវេលាដ៏យូរអង្វែង ដែលកន្លងផុតទៅតាមដំណើរនៃជីវិត ប៉ុន្តែការបាត់បង់មនុស្សជាទីស្រលាញ់ ជាពិសេសការបាត់បង់កូនប្រុសច្បងក្នុងគ្រួសារ គឺជាការចងចាំដែលមិនអាចបំភ្លេចបាន។ ការប្រារព្ធពិធីបុណ្យរំលឹកខួបនេះ មិនត្រឹមតែជាការអនុវត្តតាមគន្លងប្រពៃណី និងជំនឿព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីក្តីនឹករលឹក សេចក្តីស្រលាញ់ និងចំណងមនោសញ្ចេតនារបស់ក្រុមគ្រួសារ ដែលនៅតែរក្សាទុកក្នុងដួងចិត្តជានិច្ច។

ក្នុងបរិយាកាសប្រកបដោយសេចក្តីស្រលាញ់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ការអញ្ជើញចូលរួមរបស់ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ជាក្រុមគ្រួសារ គឺបានបង្ហាញពីសារៈសំខាន់នៃចំណងគ្រួសារ ការចងចាំ និងការគោរពចំពោះអ្នកដែលបានចែកឋានទៅ ទោះបីពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ។

សូមឧទ្ទិសមហាកុសលផលបុណ្យដែលកើតចេញពីពិធីបុណ្យនេះ ជូនដល់វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ សូមបានសោយសុខក្នុងសុគតិភពជានិច្ចតរៀងទៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.