ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អបអរសាទរ​ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង... ==> ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់ ==> ខេត្តស្វាយរៀងព្រឹត្តិការណ៍“យុទ្ធនាការផលិតផលជាតិ"ស្ថិតនៅបរិវេណសួនច្បារមាត់ទន្លេវ៉ៃគោ​ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង ==> ខេត្តប៉ៃលិន ប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ==> លោក ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌព្រែកព្នៅ ពង្រឹងគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» និងបង្កើនសេវាសាធារណៈ ដើម្បីបង្កើនជំនឿទុកចិត្តពីពលរដ្ឋ ==> ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញ​ជួបសំណេះសំណាល​ និងឧបត្ថម្ភដល់ចំណុះទូក​ "ង​"​ ដែលបានដាក់ពាក្យចូលរួម​ ក្នុងព្រឹត្តិការកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ ទូក​ "ង"​ ទូកនាគ​ ទូកផ្កាចារ​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ នៅទន្លេវ៉ៃគោ... ==> ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងឱកាសនៃការ​ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ ទូក​ "ង"​ ទូកនាគ​ ទូកផ្កាចារ​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២៦... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខសុវត្ថិភាព ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ!

ខេត្តប៉ៃលិន ប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦)

ខេត្តប៉ៃលិន ប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនំា ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) នៅបរិវេណវិមានឯករាជ្យខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។

ថ្ងៃនេះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន មានមោទកភាព និងសេចក្តីរីករាយ ដោយបានចូលរួមប្រារឰមិទ្ទីញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣–៩ វិច្ឆិកា ២០២៦) គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមាន ការតស៊ូដណ្តើមឯករាជ្យ ការពុះពារឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ដែលបានកសាងនូវ អ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។

ទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត កងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំងពីជោគជ័យក្នុងកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិ សាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេសឆ្លងកាត់រយៈពេល ៧៣ឆ្នាំកន្លងមករហូតដល់បច្ចុប្បន្ននេះ គឹនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហានដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាជនកម្ពុជាជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

យើងខ្ញុំទាំងអស់គ្នាជាប្រជារាស្ត្រខ្មែរ តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាស នៃប្រវត្តិសាស្ត្រជាតិ នូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ ហើយព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នាឱ្យរួបរួមគ្នាវិញ បានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏មានតម្លៃពុំឤចកាត់ថ្លៃបាន ពិសេសព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍសម្រាប់សង្គមជាតិខ្មែរទាំងមូល ដែលទូលព្រះបង្គំខ្ញុំជាកូនចៅ ចៅទួតរបស់ព្រះអង្គ តែងតែដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះ រៀងរហូតមក។

ក្នុងការប្រារព្ធមិទ្ទីញនាឱកាសនោះ គណៈអធិបតី និងតំណាងថ្នាក់ដឹកនាំខេត្តតំណាងកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ តំណាងផែនមន្ត្រីរាជការ និងស្ថាប័នផ្សេងៗ ក៏បានដាក់កម្រងផ្កានៅវិមានឯករាជ្យខេត្ត ដើម្បីគោរព វិញ្ញាណក្ខន្ធ ដល់អ្នកស្នេហាជាតិ យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិឱ្យរួចផុតពី របបអាណានិគមនិយមបារាំង ពិសេសគោរពទៅដល់កម្មាភិបាលយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិ ដែលបានតស៊ូ និងធ្វើពលីជីវិត ក្នុងការរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផងដែរ៕

ប៉ៃលិន 09-11-2026

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.