នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារ និងចំណុះទូក “ង”ដែលបានដាក់ពាក្យចូលរួមប្រកួតក្នុងព្រឹត្តិការកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២៦ ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃទី១០-១១ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បាននាំយកនូវអំណោយជាសម្ភារៈឧបត្ថម្ភដល់ចំណុះទូក” ង”មកពីបណ្តារដ្ឋបាលរាជធានី/ខេត្ត និងរដ្ឋបាលក្រុង/ស្រុក ក្នុងខេត្តដែលចូលរួមប្រកួតមានចំនួន១៣ទូករួមមាន៖
1-ទូកក្រឡាហោម ស សែន ជ័យ 2-ទូករដ្ឋបាលខេត្តឧត្តរមានជ័យ 3-ទូករដ្ឋបាលខេត្តព្រះសីហនុ 4-ទូកហនុមានសៀមរាម 5-ទូកឌីសែនជ័យបារមីពោធិ៍ព្រឹក្ស 6-ទូកសារិនបវរធិបតីបារមីវត្តប្រជុំអង្គ 7-ទូកព្រះភិរុណសែនជ័យបារមីព្រះអង្គខ្មៅ 8-ទូកសេះ ស សែនជ័យ 9-ទូកឌីសែនជ័យបារមីស្រុករំដួល10-ទូកប្រសូតិសែនជ័យបារមីស្វាយទាប 11-ទូកកំពង់ស្ពានសែនជ័យបារមីស្រុករមាសហែក 12-ទូកសាមគ្គីសែនជ័យបារមីក្រពើរោទិ៍ 13-ទូកបាវិតសែនជ័យបារមីយាយដូន។
សម្ភារៈដែលបានឧបត្ថម្ភដល់ចំណុះទូកនីមួយៗរួមមាន៖ -អង្ករ 150kg -មី 7កេស -ទឹកសុទ្ធ 10កេស -ទឹកត្រី 5យួរ និងទឹកស៊ីអ៉ីវ ចំនួន5យួរ៕




