ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧

សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា ៥ខ្នង និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យទ្រៀល ខេត្ត កំពង់ធំ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើការណែនាំ ដល់ក្រសួងអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ត្រូវពិនិត្យលទ្ធភាពលុបបំបាត់ ការប្រើប្រាស់ទូរស័ព្ទ របស់សិស្សានុសិស្សនៅក្នុងម៉ោងសិក្សា ហើយប្រសិនជាអាចគឺត្រូវធ្វើនៅក្នុងឆ្នាំសិក្សា២០២៦-២០២៧នេះតែម្ដង ។ជាមួយគ្នានេះសម្តេចធិបតី ក៏បានអំពាវនាវឲ្យមាតា បិតា និងអណាព្យាបាលសិស្សទាំងអស់ ចូលរួមសហការផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងបន្តថា ក្រសួងអប់រំ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងអំណាន នៅក្នុងថ្នាក់រៀន ដោយកុំឲ្យសិស្សានុសិស្សប្រើតែទូរស័ព្ទ ដោយត្រូវជំរុញឲ្យពួកគេខិតខំអានសៀវភៅ ខណៈដែលប្រទេសជាច្រើនលើលោក ក៏បានងាកមកជំរុញការអានអក្សរលើក្រដាសវិញដែរ ដោយមិនត្រូវអានតែតាមទូរស័ព្ទនោះទេ ព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់ការចងចាំ។
នៅក្នុងឱកាសនោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រាប់ទៅគ្រូបង្រៀនទាំងអស់ ត្រូវប្រមូលទូរស័ព្ទរបស់សិស្សានុសិស្សទុក នៅក្នុងម៉ោងសិក្សា តែត្រូវចែកជូនពួកគេវិញនៅម៉ោងចេញលេង ខណៈ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការលេងទូរស័ព្ទក្នុងម៉ោងសិក្សា។ ការហាមប្រាម មិនឲ្យសិស្សាប្រើប្រាស់ស្មាតហ្វូន នៅក្នុងសាលា ជាពិសេសសាលាបឋមសិក្សានេះ មានប្រទេសមហាអំណាចធំៗ និងប្រទេសអ្នកមានមួយចំនួន គេបានអនុវត្តហើយទាំងអាម៉េរិក អង់គ្លេស ហ្វាំងឡង់ បារាំង សិង្ហបុរី និងបណ្តាប្រទេសនៅអឺរ៉ុប ជាច្រើនទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.