នាព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។
សិក្ខាសាលានេះក៏មានការចូលរួមពី លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ, លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោក សាត ម៉េងស្រ៊ុន ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ, ក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាល, លោក-លោកស្រី តំណាងឲ្យមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, លោក-លោកស្រី តំណាងដៃគូរអភិវឌ្ឍន៍នានា, លោក-លោកស្រី ជាសប្បុរសជន និងវិស័យឯកជន, លោក-លោកស្រី ប្រធានអនុប្រធានការិយាល័យទាំង១១, លោក អធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធភូមិភាគពិសេសខណ្ឌ, លោក-លោកស្រីចៅសង្កាត់ទាំង១១, លោក-លោកស្រី ស្មៀនសង្កាត់ទាំង១១ និងលោក-លោកស្រីតំណាងអង្គការសង្គមស៊ីវិល សរុបចំនួន ១៧០នាក់ ស្រី ៩៥នាក់។
ក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២៦ កន្លងមកឃើញថា គម្រោងដែលទទួលបានការគាំទ្រសរុបចំនួន ១១៥ គម្រោង អនុវត្តសម្រេចបាន ៩៣គម្រោង ស្មើ៨០.៨៦% ក្នុងនោះ៖ផ្នែកសេដ្ឋកិច្ចចំនួន ១៦គម្រោង, ផ្នែកសង្គមកិច្ចចំនួន ៤៩គម្រោង, ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ៩គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ១៩គម្រោង ចំពោះគម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២៧ នាពេលនេះរួមមាន គម្រោងសកម្មភាពអាទិភាពរបស់ខណ្ឌ មានចំនួន ១២៦គម្រោង ក្នុងនោះមាន÷ ផ្នែកសេដ្ឋកិច្ច ចំនួន ២៤គម្រោង, ផ្នែកសង្គមកិច្ច ចំនួន ៦៩គម្រោង, ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ១៣គម្រោង និងផ្នែករដ្ឋបាល និង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ២០គម្រោង ។
សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនាពេលនេះ គឺដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៧ របស់រដ្ឋបាលខណ្ឌ និងគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៧ របស់រដ្ឋបាលសង្កាត់ទាំង១១ ដោយស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់ ។
ក្នុងនោះផងដែរ ឯកឧត្តម អភិបាលរង បានមានមតិផ្តាំផ្ញើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់អង្គភាព/ ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ ខណ្ឌ/សង្កាត់ ក្នុងពេលកន្លងមក ហើយសូមសំណូមពរអោយបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែមានការរីកចម្រើនបន្តទៅទៀត ។




