ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ

រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តព្រៃវែង: ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ រដ្ធបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូន សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា អន្តរជាតិ មេត្តា​ជ្រាប​ថា រដ្ធបាលខេត្តព្រៃវែង បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង រយ:ពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង(ចុង​បម) ភូមិ​លេខ១ សង្កាត់​កពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ដោយរៀបចំឲ្យមានការប្រគុំតន្ត្រីសម័យ ការតាំងពិព័ណ៍បង្ហាញផលិផលម្ហូបអាហារ និង​សម្ភារ​ប្រើប្រាស់ ដែលមានភ្ញៀវទេចរណ៍ចូលរួមទស្សនាកំសាន្តសរុបប្រមាន២៣០. ០០០នាក់។

ឆ្លៀតក្នុងឨកាសនេះ រដ្ធបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រោវចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ធមន្ត្រី រដ្ធមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ធភិបាលចុះមូលដ្ធានខេត្តព្រៃវែង និងលោកជំទាវ កែ សួន​សភី និងឯកឧត្តម ជា សុ​មេធី រដ្ធមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង​យុវ​នតិសម្បទា និងជាអនុប្រធានក្រុមការងាររាជរដ្ធាភិបាលចុះមូលដ្ធានខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន ដែលបានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីបើក និងពិធីបិទ ព្រមទាំងជួយឧបត្ថម្ភគាំទ្រ ដល់ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក”ង”ខេត្តព្រៃវែង  នៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦នេះ។

សូមគោរព​ថ្លែង​អំណរគុណ​ចពោះ ឯកឧត្តម លោកជំទាវ សមាជិក​ព្រឹទ្ធសភា – រដ្ធសភា ប្រធានក្រុមការងាររាជរដ្ធាភិបាលចុះមូលដ្ធានក្រុង ស្រុក​នៃ​ខេត្តព្រៃវែង រដ្ធ​លេខាធិការ អនុរដ្ឋ​លេខាធិការ នាយឧត្តមសេនីអគ្គមេបញ្ជាការ អគ្គស្នងការ អគ្គនាយក អគ្គនាយករង ព្រមទាំង​ប្រតិភូ​អមដំណើរ ឯកឧត្តមប្រធានក្រុម​ប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត អភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំងបី លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក មន្ដ្រីរាជការ ព្រមទាំងប្រជាពលរដ្ធក្នុងខេត្តព្រៃវែង ដែល​បានអញ្ជើញ​ចលរួម និងជួយឧបត្ថម្ភគាំទ្រក្នុងពិធីប្រណាំងទូកនេះបានដំណើរការទៅដោយរលូន និងប្រកបដោយជោគជ័យ។

សូមបួងសួងដល់គុណបុណ្យព្រះតេនត្រ័យ វត្ថស័ក្កិសិទ្ធទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្វសាធុការពរ សិរីសួស្ដីជ័យមង្គលបវមហាប្រសើរជូនចំពោះ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក​អ្នកឧកញ៉ា អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី មន្ដ្រី​រាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ធភ្ញៀវជាតិ និងអន្ទរជាតិសូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះតែនិងពុទ្ធពរទាំងបួនប្រកាលគឺ អាយុ វណ្ណ: សុខ និងពល:កុំបីឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.