ខេត្តតាកែវ ៖ មានសេចក្តីរាយការណ៍ពីបណ្តាញយកព័ត៌មានក៍ដូចជាសក្ខីកម្មប្រជាសហគមន៍នេសាទបានអោយអង្គភាពសារព័ត៌មានយើងដឹងថា បទល្មើសនេសាទគ្រប់ប្រភេទបាននិងកំពុងប្រើប្រាសឧប្បករស្បៃមុងក្រឡាតូចៗក្រោម០,៣សង់ទីម៉ែត្រជារបាំងរាវវែងៗ លានសន្ធឹងពេញផ្ទៃទន្លេ មួយខ្សែរៗរាប់រយ រាប់ពាន់ម៉ែត្រ អាជ្ញាធរមានសមត្ថកិច្ចពិសេសមន្ត្រីជំនាញជលផលដែលពាក់ព័ន្ធ ក្នុងស្រុកបុរីជលសារ ខេត្តតាកែវមិនបង្ក្រាប តើមូលហេតុអ្វី? បានជាបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទ ពេញផ្ទៃទន្លេយ៉ាងដូច្នេះទៅវិញ។
ពិតមែនតែរដូវបើកនេសាទយ៉ាងដូច្នេះមែនតែច្បាប់បានកំណត់និងហាមឃាត់ស្តីអំពីការប្រើប្រាស់ឧប្បករនេសាទដែលមានក្រឡាស្បៃមុងតូចក្រោម០,៣សង់ទីម៉ែត្រក្រឡាស្បៃមុងនេះហើយដែលជាកត្តាបំផ្លាញធនធានជលផលយ៉ាងធ្ងន់ធ្ងរ ។ តាមការពិនិត្យជាក់ស្តែង ប្រជានេសាទភាគច្រើនដែលប្រកបមុខរបនេសាទស្របច្បាប់គឺពួកគាត់គ្រាន់តែរកស៊ីជាលក្ខណ:គ្រួសារប៉ុណ្ណោះ វាណាស់តែពពួកឈ្មួញធំៗទេ ដែលគេអាចប្រើប្រាស់ឧប្បករណ៍នេសាទខុសច្បាប់បាន ។ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បាន គឺវាផ្តើមចេញពីការឃុបឃិតគ្នាជាប្រព័ន្ធ រវាងឈ្មួញប្រព្រឹត្តបទល្មើសនិងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនដែលមានសិទ្ធគ្រប់គ្រងលើដែនអាណាចក្ររបស់ផងខ្លួន៘
ប្រជាសហគមន៍នេសាទបានរៀបរាប់ឲ្យដឹងថា ទោះបីជារដូវបិទនេសាទក៏ដោយ រដូវបើកនេសាទក៍ដោយនៅតែមានអ្នកនេសាទខុសច្បាប់ព្រោងព្រាតលើផ្ទៃទឹកដែលបានដាក់របាំងណររ៉ាវ ឫហៅថា របាំងឈឹប ដែលមានក្រឡាញឹកដែលនាំឲ្យមហន្តរាយកូនមច្ឆាជាតិគ្រប់ប្រភេទរងនូវការវិនាសហិនហោចផុតពូជ ជាបណ្ដើរៗហើយ។
ប្រភពពីប្រជាសហគមន៍នេសាទ បានបន្តអោយយើងដឹងទៀតថា ការដាក់សាច់ក្រឡាញឹកបាន ព្រោះមានមន្ត្រីគ្គ្រាក់ៗមួយចំនួននៅពីក្រោយវាំងនននៃបទល្មើសនេសាទក្នុងខេត្តតាកែវ ពួកគាត់បានបន្តទៀតថា បើបងប្អូនណាដែលមិនមែនជាបក្សពួកគេទេ សូម្បីតែរកលៀស រកខ្ចៅខ្ចងក៏មិនបានផង។ តាមប្រភពបានខ្សឹបប្រាប់ថា បុរសម្នាក់ឈ្មោះ សុខ ឡេះ ជាអ្នករត់ការបង់សួយសារជូនមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានទូទាំងខេត្តតាកែវនេះបើយោងតាមប្រភពពីប្រជាពលរដ្ឋ។
-ក្រោយពីការផ្សព្វផ្សាយព័ត៌មានខាងលើនេះរួចហើយ អង្គភាពយើងបានពិនិត្យផ្ទៀងផ្ទាត់អំពីប្រភពឃើញថា មិនមានតុល្យភាពត្រិមត្រូវនោះទេ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋមានការភ័ណ្ឌច្រឡំ អាស្រ័យហេតុនេះអង្គភាពយើងសូមបំភ្លឺកែសម្រួលនិងច្រានចោលទាំងស្រុងនូវរូបភាពនិងអត្ថបទដែលបានចុះផ្សាយកន្លងមក ដោយហេតុថា៖រូបភាពនេះគឺជារូបភាពចាស់ៗតាំងពីឆ្នាំ២០២៣-២០២៤-២០២៥មកម្លេះ ហេតុដូចនេះ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ព្រមទាំងអាជ្ញាធរមូលដ្ឋាននិងសាធារណ:ជនមេត្តាឈប់ភាន់ច្រឡំនៅព័ត៌មានដែលបានចុះផ្សាយខាងលើនេះតទៅទៀត ហើយអង្ភភាពសារព័ត៌មានយើងក៍បានច្រានចោលនិងកែតម្រូវរួចរាល់អស់ហើយដែរ។
-រាល់ការចុះផ្សាយរបស់អង្គភាពសារព័ត៌មានយើង មិនមានបំណងណាមួយធ្វើឱ្យប៉ះពាល់ កិត្តិយស សេចក្តីថ្លៃថ្នូ ដល់បណ្តាសាមីស្ថាប័នទាំងឡាយណាឬអាជ្ញាធរមូលដ្ឋាននោះទេ យើងចុះផ្សាយក្នុងនៃស្ថាបនា ប្រកបដោយក្រមសីលធម៍វិជ្ជាជីវ:សារព័ត៌មាន គោរពច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវ:សារព័ត៌មានតែប៉ុណ្ណោះ៕





