ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​

សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃទី ២៤ ខែ​ ​តុលា ឆ្នាំ ២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង នៃ​កងយោធពល​ខេមរភូមិន្ទ ចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធផល​នានា នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ខេត្ត​កំពង់ស្ពឺ​។​

​មានប្រសាសន៍​ក្នុង​ពិធី​ដ៏​អធឹកអធម​នេះ​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង កងយោធពល​ខេមរភូមិន្ទ ចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នេះ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ដែល​ធ្លាប់​ត្រូវបាន​ហែកហួរ​ដោយ​សង្គ្រាម និង ធ្លាប់តែ​ល្បី​ថា ជា​វាល​ពិឃាត​, ជា​តំបន់​អសន្តិសុខ​, និង ជា​ចម្ការមីន ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​។ សម្ដេច​ធិបតី បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ក្លាយទៅជា​ប្រទេស​នាំមុខ​ផ្នែក​បោសសំអាត​មីន និង យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​ត្រូវបាន​អន្តរជាតិ​ទទួល​ស្គាល់ និង កោតសរសើរ​, ទាំង​ចំពោះ​សកម្មភាព​ក្នុង​ស្រុក និង ចំពោះ​សកម្មភាព ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។ យើង​ក៏​មាន​មោទនភាព​បំផុត ដែល​ទង់ជាតិ​កម្ពុជា បន្ត​បក់រ​វិច​ជាមួយ​ទង់ជាតិ​នៃ​ប្រទេស​ទាំងឡាយ ដែល​បរិច្ចាគ​កងទ័ព​ចូលរួម​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ដូចគ្នា​។​

​សម្ដេច​ធិបតី បាន​បន្តថា ជោគជ័យ​ទាំងនេះ ជា​សមិទ្ធផល​នៃ​ការអនុវត្ត «​នយោបាយ​ឈ្នះ​-​ឈ្នះ​» របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​នៅ​កម្ពុជា​, ការទទួលបាន​សុខ​សន្តិភាព​ពេញលេញ​ទូទាំង​ប្រទេស​, និង ការអភិវឌ្ឍ​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ ដែល​យើង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង ៥០០ ឆ្នាំ​ចុងក្រោយ​នេះ ។​

​ក្នុងឱកាស​នោះ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​អភិក្រម​ការងារ​ដ៏​មាន​សារៈសំខាន់​របស់​រាជរដ្ឋាភិបាល គឺ «​ការកែទម្រង់​ដើម្បី​ការពង្រឹង​ខាងក្នុង និង កិច្ច​សហប្រតិបត្តិការ​ដើម្បី​ពង្រីក​មិត្ត​ខាងក្រៅ​» ដែល​ក្នុងនោះ​រួមមាន​៖ ការកែទម្រង់ និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​, ការហ្វឹកហ្វឺន​, គ្រឿង​បំពាក់​, ការ​ដាក់​អនុវត្ត​ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា សំដៅ​កសាង​សមត្ថភាព​យោធិន​កម្ពុជា​ឱ្យ​កាន់​រឹងមាំ​បន្ថែម​ទៀត​។ បន្ថែម​លើ​នេះ​, កម្ពុជា​តែងតែ​បន្ត​ពង្រឹង និង​ពង្រី​កិច្ចសហប្រតិបត្តិកា​រ​ជាប់​ជាប្រចាំ ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត​នៅ​លើ​សកលលោក តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​ការចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ​យោធា រួម​ទាំង​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា​ទាំង​ក្នុង​កម្ពុជា និង​តាម​បណ្ដា​ប្រទេស​នានា សំដៅ​រួមគ្នា​កសាង​សន្ដិភាព និង​សន្ដិសុខ​ក្នុង​តំបន់ និង សកល​។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី បាន​ផ្ដល់​នូវ​អនុសាសន៍​មួយ​ចំនួន រួមមាន ៖ ទី​១. ត្រូវ​ចងចាំ​ជានិច្ច​ថា បងប្អូន ជា​តំណាងឱ្យ​កិត្តិយស និង មុខមាត់​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​, ទី​២. ត្រូវ​បន្ត​ខិតខំ​ហ្វឹកហាត់ ដើម្បី​បង្កើន​សមត្ថភាព និង ជំនាញ​វិជ្ជាជីវៈ​, ព្រមទាំង ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ពង្រីក​ចំណេះដឹង​, យល់ច្បាស់​ពី​ស្ថានភាព​ភូមិសាស្ត្រ​, នយោបាយ​, វប្បធម៌​, សង្គម និង ហានិភ័យ នៃ​បេសកកម្ម​នីមួយៗ ដើម្បី​សម្រេចបាន​ជោគជ័យ និង ប្រកបដោយ​សុវត្ថិភាព​។ ទី​៣. ត្រូវ​បន្ត​គោរព​ក្រមសីលធម៌​, វិន័យ និង បទបញ្ជា របស់​អង្គការសហប្រជាជាតិ ព្រមទាំង ត្រូវ​រក្សា​ឱ្យបាន​នូវ​សេចក្តីថ្លៃថ្នូរ និង កិត្តិយស របស់​ប្រទេសជាតិ និង កងយោធពល​ខេមរភូមិន្ទ ។ ទី​៤.​ត្រូវ​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​សហការី​បរទេស​, ជាមួយ​ប្រជាជន​, គោរព​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ សាសន៍​ដទៃ​, និង ចេះ​ជួយ​ប្រជាជន​នៅ​កន្លែង​ដែល​កងកម្លាំង​យើង​បំពេញ​ប្រតិបត្តិការ ។ និង ទី​៥. ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​គ្រោះថ្នាក់​គ្រប់​ប្រភេទ​,​ទាំង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ពី​ការប្រយុទ្ធ​, ពី​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប្រដាប់អាវុធ​នានា​, ពី​ការវាយប្រហារ​ពួនស្ទាក់​, និង ពី​ជំងឺឆ្លង និង ជំងឺ​កាច​សាហាវ​នានា ។ ជារួម​, ត្រូវ​ចេះ​ស្រលាញ់គ្នា​, មើលថែរក្សា​គ្នា​, ចេះ​យកអាសារ​គ្នា ដូច​ពាក្យចាស់​លោក​តែង​ពោលថា «​នៅ​ផ្ទះ​ម្ដាយ​ទីទៃ​, នៅ​ព្រៃ​ម្ដាយ​តែ​មួយ​» ៕

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.