ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីបិទការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦.... ==> វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំ២០២៦​ នៅស្រុកកំពង់រោទិ៍... ==> អបអរសាទរ​ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង... ==> ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់ ==> ខេត្តស្វាយរៀងព្រឹត្តិការណ៍“យុទ្ធនាការផលិតផលជាតិ"ស្ថិតនៅបរិវេណសួនច្បារមាត់ទន្លេវ៉ៃគោ​ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង ==> ខេត្តប៉ៃលិន ប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ==> លោក ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌព្រែកព្នៅ ពង្រឹងគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» និងបង្កើនសេវាសាធារណៈ ដើម្បីបង្កើនជំនឿទុកចិត្តពីពលរដ្ឋ ==> ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញ​ជួបសំណេះសំណាល​ និងឧបត្ថម្ភដល់ចំណុះទូក​ "ង​"​ ដែលបានដាក់ពាក្យចូលរួម​ ក្នុងព្រឹត្តិការកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ ទូក​ "ង"​ ទូកនាគ​ ទូកផ្កាចារ​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ នៅទន្លេវ៉ៃគោ... ==> ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងឱកាសនៃការ​ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ ទូក​ "ង"​ ទូកនាគ​ ទូកផ្កាចារ​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២៦... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំ២០២៦​ នៅស្រុកកំពង់រោទិ៍…

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំ២០២៦​ នៅស្រុកកំពង់រោទិ៍…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៊ុន​ សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង​ តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក​ កង​ វណ្ណារ៉ូ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២៦​ ស្ថិតនៅបរិវេណសាលាស្រុកកំពង់រោទិ៍។

វេទិការនេះក៏មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អាជ្ញាធរពាក់ព័ន្ធ​ ព្រមទាំងអង្គការ​ សមាគមន៍​ និងប្រជាពលរដ្ឋ​ចូលរួមសរុបប្រមាណ៥៥០នាក់។

លោក​ កង​ វណ្ណារ៉ូ អភិបាលរងខេត្តស្វាយរៀង​បានថ្លែងថា​ សមិទ្ធផលសំខាន់ៗរបស់រដ្ឋបាលខេត្ត តាមរយៈថវិកាគុណប្រយោជន៍ខេត្តក៏បានខិតខំបង្កើនល្បឿននៃការអភិវឌ្ឍមូលដ្ឋានរួមមាន ការធ្វើផ្លូវថ្នល់ លូរំដោះទឹក ស្តារព្រែក ជីកប្រឡាយ ស្រះទឹក និងសាងសង់ស្ពានសួនច្បារសាធារណៈជាដើម ។​ ទន្ទឹមនេះ​ សម្រាប់បងប្អូនប្រជាពលរដ្ឋ ឬមន្ត្រីរាជការ ដែលមានសំណូមពរ និងបញ្ហាផ្សេងៗ នាពេល បន្តិចទៀតនេះ យើងនឹងមានវេទិកាពិគ្រោះយោបល់ (សំណួរ ចម្លើយ) ដូច្នេះ សូមលើកទឹកចិត្តដល់បងប្អូន ឱ្យបញ្ចេញមតិយោបល់ ក្នុងន័យស្ថាបនា លើបញ្ហាផ្សេងៗ ដែលបងប្អូនគិតថា គួរតែលើក យកជូនអង្គវេទិកា បានជ្រាបដើម្បីឱ្យមន្ទីរ ជំនាញ និងអ្នកពាក់ព័ន្ធនៅទីនេះ ធ្វើការឆ្លើយបំភ្លឺ និង ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ តាមស្ថានភាពជាក់ស្តែង បំបាត់ភាពយល់ច្រឡំ និងភាពមន្ទិលផ្សេងៗជាដើម។

ឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ ​សមាជិកក្រុមប្រឹក្សាខេត្ត​បានបញ្ជាក់ថា​ ឆ្នាំនេះ ជាឆ្នាំទី៣ នៃអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្នុងនាមជាតំណាងឱ្យប្រជាពលរដ្ឋ និងតាងនាមឱ្យក្រុមប្រឹក្សាខេត្ត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ចរបស់គណៈអភិបាលខេត្ត និងមន្ទីរ អង្គភាពនានាពាក់ព័ន្ធ ក្នុង ការបម្រើប្រជាពលរដ្ឋ ទាំងការងារផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈម សំណើ និង សំណូមពរនានា អនុវត្តបានយ៉ាងល្អប្រសើរ ធ្វើឱ្យខេត្តស្វាយរៀង នៅតែជាខេត្តមួយដែលរក្សាបាននូវ អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគ ឱ្យមកបណ្តាក់ ទុនវិនិយោគជាបន្តបន្ទាប់ ដែលភាពរីកចម្រើនេះ បានបង្ហាញឱ្យឃើញពីភាពប៉ិនប្រសព្វ នៃការសម្របសម្រួល ទំនាក់ទំនង និងដឹកនាំ របស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសការធានា រក្សាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនដល់វិនិយោគិន និងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ រួមទាំងការដោះស្រាយបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងភាពម៉ឺងម៉ាត់ នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះ ធានាស្ថិរភាព និង សន្តិសុខក្នុងសង្គមផងដែរ។

ឯកឧត្តមបានថ្លែងនូវការអរគុណចំពោះវត្តមាន សមាជិកអង្គវេទិកាទាំងមូល ដែលបានយកចិត្តទុកដាក់តាមដានស្តាប់ និងចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវបញ្ហាប្រឈម សំណើ សំណូមពរ ក៏ដូចជាការផ្តល់នូវ អនុសាសន៍ល្អ ទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងគោលបំណង ចូលរួមចំណែកជំរុញ និងតាមដានការងារអភិវឌ្ឍតាមមូលដ្ឋាន ឱ្យកាន់តែមានតម្លាភាព និងចំគោលដៅ ជាពិសេសការជួយកែលម្អការផ្តល់សេវាសាធារណៈ តាមរយៈយន្តការច្រកចេញចូលតែមួយ និងយន្តការ ផ្សេងៗទៀតដែលមានស្រាប់ ឱ្យកាន់តែមានភាពល្អប្រសើរ និងទាន់ចិត្ត សម្រាប់ផ្តល់ជាធាតុចូល ជួយដល់ក្រុមប្រឹក្សាខេត្ត ក្នុងការជំរុញដល់គណៈអភិបាល និងមន្ទីរជំនាញ ឱ្យខិតខិតអនុវត្តឱ្យជោគជ័យ នូវគោលនយោបាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ជាធាតុចូលដ៏មានសារៈសំខាន់ ក្នុងការគិតគូរពិចារណា ស្វែងរកគន្លឹះ ក្នុងការការរៀបចំ និងការពិនិត្យ កែលម្អឡើងវិញ ការតាមដាននូវការអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខេត្ត រួមទាំងសេចក្តី សម្រេចនានា ដែលបានដាក់ចេញដោយក្រុមប្រឹក្សាខេត្ត ដើម្បីធានា និងឆ្លើយតបឱ្យកាន់តែមាន ប្រសិទ្ធភាព ចំពោះកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងការលើកកម្ពស់ផ្តល់សេវាសាធារណៈ និងការចូលរួមកាត់ បន្ថយភាពក្រីក្រ នៅតាមមូលដ្ឋាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.