នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សារ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក “ង” ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា លោកអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបតិ្តការសឹករងស្វាយរៀង និងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីអង្គភាពនានាជុំវិញខេត្ត លោក អភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ/អង្គភាព លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមជម្រាបជូនថា លទ្ធផលផ្លូវការ នៃការប្រកួតមានដូចជា៖
I. វិញ្ញាសាទូកផ្កាចារ ចម្ងាយ៥០០ម៉ែត្របុរស (Men 5Crew-500m)
១. លេខ១ ក្រសួងមហាផ្ទៃ
២. លេខ២ ខេត្តព្រះសីហនុ
៣. លេខ៣ យុវជនវត្តប្រជុំអង្គក្រុងស្វាយរៀង
៤. លេខ៤ ខេត្តស្វាយរៀង
II. វិញ្ញាសាទូកផ្កាចារ ចម្ងាយ៥០០ម៉ែត្រនារី (Women 5Crew-500m)
១. លេខ១ កងទ័ពជើងទឹក
២. លេខ២ មជ្ឈមណ្ឌលកីឡា ខ.ភ.ម
៣. លេខ៣ ក្រសួងមហាផ្ទៃ
៤. លេខ៤ ខេត្តស្វាយរៀង
III. វិញ្ញាសាទូកនាគ៨០០ម៉ែត្របុរស ចំណុះ១២នាក់ (Men 12Crew-800m)
១. លេខ១ ក្រសួងមហាផ្ទៃ
២. លេខ២ ខេត្តឧត្តរមានជ័យ
៣. លេខ៣ កងទ័ពជើងទឹក
៤. លេខ៤ ព្រះសីហនុ
IV. វិញ្ញាសា ទូក “ង” ខ្នាតអន្តរជាតិ ចំណុះ២២នាក់បុរស ចម្ងាយ៨០០ម៉ែត្រ
១. លេខ១ ហនុមានសៀមរាប (រដ្ឋបាលខេត្តសៀមរាប)
២. លេខ២ ប្រសូតិសែនជ័យបារមីស្វាយទាប (រដ្ឋបាលស្រុកស្វាយទាប)
៣. លេខ៣ រដ្ឋបាលខេត្តឧត្តមានជ័យ
៤. លេខ៤ ទូកក្រឡាហោម ស សែនជ័យ (អគ្គលេខាធិកាដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ)៕




