ខេត្តស្វាយរៀង៖លោក លឹម សៀងហេង អភិបាលរង ខេត្ត តំណាងលោក អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះ បណ្ដាលថ្នាក់ខេត្ត ស្ដីពីការកត់ត្រាទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CBD) ឆ្នាំ២០២៦ របស់ខេត្តស្វាយរៀងដែលបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរផែនការខេត្ត។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់សិក្សារៀនសូត្រ និងអនុវត្តការកត់ត្រាទិន្នន័យឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា ព្រមទាំងបង្កើនកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាបាននូវគុណភាពទិន្នន័យ និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា: វគ្គបណ្ដុះ បណ្ដាលនេះមានគោល បំណងពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រមូល កត់ត្រា និងគ្រប់គ្រងទិន្នន័យឃុំ សង្កាត់ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងមានភាពជឿទុកចិត្ត សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំផែនការ និងការអភិវឌ្ឍមូលដ្ឋាន៕




