ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ! ==> នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ ==> សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ  ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់

បិទហើយទីតាំងកត់ឆ្នោតវៀតណាមល្មើសច្បាប់២កន្លែង «រហ័សនាម 8888» នៅសង្កាត់ទួលសង្កែទី១ ក្រោយបង្ក្រាប១កន្លែង និង១កន្លែងទៀតសង្ស័យត្រួតពិនិត្យដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ

បិទហើយទីតាំងកត់ឆ្នោតវៀតណាមល្មើសច្បាប់២កន្លែង «រហ័សនាម 8888» នៅសង្កាត់ទួលសង្កែទី១ ក្រោយបង្ក្រាប១កន្លែង និង១កន្លែងទៀតសង្ស័យត្រួតពិនិត្យដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បិទហើយទីតាំងកត់ឆ្នោតវៀតណាមល្មើសច្បាប់២កន្លែង «រហ័សនាម 8888» នៅសង្កាត់ទួលសង្កែទី១ ក្រោយបង្ក្រាប១កន្លែង និង១កន្លែងទៀតសង្ស័យត្រួតពិនិត្យដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ បិទជាស្ថាពរហើយ ទីតាំងបើកទទួលកត់ឆ្នោតវៀតណាមល្មើសច្បាប់ទាំង២កន្លែង «រហ័សនាម 8888» ក្រោយបង្ក្រាប១កន្លែង និង១កន្លែងទៀត សង្ស័យមានសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ ជួយចាត់វិធានការបង្ក្រាបបន្តទៀត ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ទើបបញ្ឈប់សកម្មភាពដោយឯកឯង បើគិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

សូមជម្រាបថា ទីតាំងបនល្បែងបើកទទួលភ្ញៀវកត់ឆ្នោតវៀតណាមកើបលុយល្មើសច្បាប់ ចំនួន២ទីតាំងផ្សេងៗគ្នា «រហ័សនាម 8888» ស្ថិតនៅទល់មុខរោងចក្រផលិតស្បែកជើង (ស៊ូព្រីមៀរធូ) តាមបណ្ដោយកំណាត់ផ្លូវលេខ៦២R ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១។ និង១កន្លែងទៀត ស្ថិតនៅមាត់ប្រឡាយបាក់ទូក តាមបណ្ដោយកំណាត់ផ្លូវលេខ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

សូមជម្រាបទៀតថា លោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យលោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ ដឹកនាំមន្ត្រី និងកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនអ្នកទទួលកត់ឆ្នោតវៀតណាមល្មើសច្បាប់ ប្រុសស្រីចំនួន២នាក់ (រហ័សនាម 8888) និងដកហូតបានវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត ក្រោយពីទទួលបានសេចក្ដីរាយការណ៍ និងសំណូមពរ ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ស្ថិតនៅចំណុចផ្ទះគ្មានលេខ១កន្លែង លើមាត់ប្រឡាយបាក់ទូក តាមបណ្ដោយកំណាត់ផ្លូវលេខ១០៣ ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចសហប្រតិបត្តិការរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ក្នុងការបង្ក្រាបប្រភេទល្បែងឆ្នោតវៀតណាមល្មើសច្បាប់ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់រាល់បទល្មើសនានា សំដៅអនុវត្តឱ្យបាននូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះបានឈានដល់ការស្រាវជ្រាវត្រួតពិនិត្យ និងបិទទីតាំងបនល្បែងបើកទទួលភ្ញៀវកត់ឆ្នោតវៀតណាមកើបលុយល្មើសច្បាប់ ចំនួន១កន្លែងទៀត «រហ័សនាម 8888» ស្ថិតនៅទល់មុខរោងចក្រផលិតស្បែកជើង (ស៊ូព្រីមៀរធូ) តាមបណ្ដោយកំណាត់ផ្លូវលេខ៦២R ភូមិទួលគោក សង្កាត់ទួលសង្កែទី១។

បើតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងបើកទទួលកត់ឆ្នោតវៀតណាមល្មើសច្បាប់១កន្លែង ស្ថិតនៅមាត់ប្រឡាយបាក់ទូក តាមបណ្ដោយកំណាត់ផ្លូវលេខ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ក្រៅពីឃាត់ខ្លួនអ្នកទទួលកត់ឆ្នោតវៀតណាមល្មើសច្បាប់ឈ្មោះ សុ ផាន់ណា សុជាតា ភេទស្រី អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ យុន ធារ៉េន ភេទប្រុស អាយុ២៣ឆ្នាំដូចគ្នា, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានរកឃើញ និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត មានដូចជា ក្រដាស់កត់ឆ្នោត, ក្តារកត់ឆ្នោត, ប៊ិច, សៀវភៅកត់ឆ្នោត និងប្រាក់ចំនួន ៥០០០០រៀល ក្នុងការបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តនិតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.