ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ទោះបីជាមានសង្ឃឹម១ភាគរយ នៃការចរចាដោះស្រាយដោយសន្តិវិធី ក៏យើងនៅតែធ្វើដែរ ដែលនេះជាជម្រើសប្រសើរជាងច្បាំងគ្នា ដែលបណ្តាលឱ្យប្រជាជនរងគ្រោះកាន់តែច្រើនឡើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សង្គ្រាមខ្មែរឆ្អែតឆ្អន់ហើយ យើងព្យាយាមគេច យើងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតប្រជាជន ​នៅក្នុងបុព្វហេតុការពារទឹកដី មិនមែនបានន័យថា យើងដោះស្រាយដោយមិនច្បាំងគ្នាយើងប្រគល់ដីឱ្យគេលត់ជង្គង់ស៊ីញ៉េ​កាត់នោះទេ គឺត្រូវដោះស្រាយតាមផ្លូវច្បាប់ ដោះស្រាយតាមយន្តការការទូត ឱ្យអស់លទ្ធភាព។ ទោះបីជានៅមានសង្ឃឹម ទ្វារមិនទាន់បិទទាំងស្រុង នៅបើកតែ១ភាគរយ ក្នុងការចូលទៅដោះស្រាយដោយសន្តិវិធី គឺយើងត្រូវតែប្រើវាឱ្យអស់លទ្ធភាព ជាជាងច្បាំងគ្នា»។​

សម្តេចបានលើកឡើងថា មានបណ្ឌិតមួយនៅក្រៅប្រទេសមិនយល់ អំពីន័យរបស់សម្តេច ដែលមានបំណងចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ដោយខ្លួនគេមានការភាន់ច្រឡំថា សម្តេចនិយាយថា សង្ឃឹមជោគជ័យតែ១ភាគរយទៅវិញ។ សម្តេចបានហៅបណ្ឌិតទាំងនោះថា ជាបណ្ឌិតស៊ីអារម្មណ៍។ សម្តេចបានពន្យល់ថា​ ប្រសាសន៍របស់សម្តេចគឺចង់សំដៅថា បើការទ្វារចរចានៅសល់ត្រឹម១ភាគរយ នោះយើងនៅតែចរចាដែរ ប៉ុន្តែឥឡូវទ្វារចរចាទ្វេភាគីពេលនេះបានបិទ នោះមានតែការប្រើប្រាស់យន្តការ UNCLOS។

សម្តេចបានបន្ថែមថា អញ្ចឹងមានន័យថា ទ្វារទ្វេភាគីហ្នឹងវាបិទហើយ ដែលយើងត្រូវទៅអនុវត្តតាមផ្លូវច្បាប់ ទៅការសម្របសម្រួលដោយចាប់បង្ខំ ដើម្បីដោះស្រាយតាមតម្លាភាព និងយុត្តិធម៌ ឱ្យស្មើភាពគ្នា នៅមុខច្បាប់ នេះជាជំហរបស់រដ្ឋាភិបាល។ បើថៃមិនទាន់លុប MoU 2001 យើងនៅតែដោះស្រាយតាមផ្លូវចរចា ប៉ុន្តែពេលនេះ គឺបិទហើយ។ នៅព្រំដែនគោក នៅមាន MoU 2000 ដែលយើងនៅតែបន្តអនុវត្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.