ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង) ៖ មួយរយះចុងក្រោយនេះ ម្ចាស់​កាស៊ីណូដែលមានស្លាក​យីហោ កាស៊ីណូ អេសវីCASINO SV បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័រ​ឆ្លងដែន​ចេញ​ចូល​លេង​ស៊ីសង​ខុសច្បាប់យ៉ាងពេញបន្ទុក រីឯនាយប៉ុស្តិ៍នគរបាលច្រកអន្តរជាតិព្រំដែនព្រៃវល្លិ៍ និងសមត្ថកិច្ច​មូលដ្ឋាន​មិនទាន់​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​ ទុកឲ្យលេងតាមអំពេីចិត្ត។​

ប្រភពពី​ប្រជាពលរដ្ឋ​ររស់នៅជិតព្រំដែនច្រកអន្តរជាតិព្រៃវលិ៍ស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង បាន​ឲ្យដឹងថា កាស៊ីណូ មួយកន្លែង ដែលមានស្លាកយីហោ
កាស៊ីណូ អេសវីCASINO SVកំពុងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះទៀត​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​ដោយ​សេរី​ ចាក់​ភ្នាល់​ដាក់​លុយ​សុីសង​ខុសច្បាប់ ជល់​មាន់ បៀ​រ អាប៉ោង យូគី​យ៉ាង​គគ្រឹកគគ្រេង ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​.​ខេត្ត​.​មិន​ហ៊ាន​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ទេ​ បែ​ជា​នាំគ្នា​បំភ្លេច​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​៧ ចំណុច​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។​

អាជ្ញាធរ​ថ្នាក់​ឃុំ និង​សមត្ថកិច្ច​ថ្នាក់ស្រុក មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល​ជា​ម្ចាស់ កា​សុីណូ មួយកន្លែង ដែលមានស្លាកយីហោ កាស៊ីណូ អេសវីCASINO SV បើក​អោយ​ក្រុម​ញៀន​ល្បែង​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ចេញ​ចូល​លេង​ល្បែង​គឺ​ជល់​មាន់ បៀ​រ អាប៉ោង និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត​យ៉ាង​គគ្រឹក គគ្រេង​ធ្វើអោយ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​នោះ​មាន​ការព្រួយបារម្ភ​ភ័យខ្លាច​មានបញ្ហា​អសន្តិសុខ សង្គម និង​អំពើ​ចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរ​គាស់​ផ្ទះ​ប្រើ​អំពេី​ហឹង្សា​ក្នុងគ្រួសារ​គ្រឿងញៀន​ជាដើម​ចមចេញ​ពី​ល្បែង​សុីសង​នេះឯង​។​

​ហេតុនេះ​ហើយ​លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរមើល​រំលង​ភាព​អសកម្ម​របស់លោក នាយប៉ុស្ដិ៍នគរបាលច្រកទ្វារ​ព្រំដែន​អន្តរជាតិព្រៃវ័រដែល​បណ្តោយ​ឲ្យ​ម្ចាស់​កាសុីណូ អេសវីCASINO SV
បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀ​តណាម ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​ជល់​មាន់​ទ្រង់ទ្រាយ​ធំ នៅក្នុង​កា​សុីណូ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​មិន​ទាន់ទប់ស្កាត់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ ជិតច្រកព្រំដែនអន្តរជាតិព្រៃវ៉រនៃស្រុកកំពង់រោទិ៍ សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​លោកនាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ចាត់​កម្លាំង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ម្ចាស់កា​សុីណូ​មួយកន្លែងដែលទល់មុខ ច្រកព្រំដែនអន្តរជាតិព្រៃវ័រដែល​ហ៊ានបើក​អោយ​ពលរដ្ឋ​ខ្មែរ​ និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័​ចេញ​ចូល​លេង​ល្បែង​សុីសង​យ៉ាង​គគ្រឹក គគ្រេង​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​ទប់ស្កាត់​និង​បង្ក្រាប អោយមាន​ប្រសិទ្ធភាព ដើម្បីពង្រឹ​ង​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​មូលដ្ឋាន ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.