ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង…

ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង​៖នាព្រឹកថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈ អភិបាលខេត្ត​ស្វាយរៀង​បានអញ្ជេីញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ជូនទៅដល់តំបន់សេដ្ឋកិច្ចពិសេស​ រោងចក្រសហគ្រាសនានាក្នុងខខេត្ត​ ដែលរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំអគារសន្និបាត និងអាពាហ៍ពិពាហ៍ សួនទឹកគជំស្វាយព្រៃ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃរ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះ​ លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត​ លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្រុក អស់លោក លោកស្រី តំណាងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងខេត្ត​សរុបវត្តមានប្រមាណ៤០០នាក់។

មានប្រសាសន៍ទៅកាន់ពិធីន​េះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះវត្តមានឯកឧត្តម លោក លោកស្រី កងម្លាំង និងគ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេសលោក លោកស្រីជាតំណាងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងខេត្ត ដែលបានឆ្លៀតពេលវេលាអញ្ជើញចូលរួមនៅក្នុងពិធីផ្សព្វផ្សាយដ៏មានសារៈ- សំខាន់នៅថ្ងៃនេះដែលជាការសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការចូលរួមសហការពង្រឹង និងលើកកម្ពស់នូវការអនុវត្តវិធានការសុវត្ថិភាព និងការបង្ការពីហានិភ័យនានាដែលអាច បង្កឡើងដោយគ្រោះថ្នាក់អគ្គិភ័យ នៅតាមបណ្តារោងចក្រ សហគ្រាស ។ ទន្ទឹមនេះ​ អរគុណចំពោះសភាពាណិជ្ជកម្មខេត្ត ដែលបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងមានការគាំទ្រពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្នុងការរៀបចំពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យឡេីងនៅពេលនេះ។

ឯកឧត្តមបញ្ជាក់ទៀតថា​ ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យកើតឡើងនៅកន្លែងធ្វើការរោងចក្រ សហគ្រាស ចាំបាច់ណាស់ បន្ថែមពីលើការបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ត្រូវមានការវាយតម្លៃហានិភ័យ ដែលអាចកើតឡើងដោយអគ្គិភ័យ ព្រមជាមួយនិងការរៀបចំប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ តាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ ដូចជាអ្វីដែលបានធ្វើបទបង្ហាញនៅក្នុងពិធីនេះ។

ឯកឧត្តមបន្ថែមថា​ តាមរយៈកម្មវិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដែលបានរៀបចំនៅថ្ងៃនេះ នឹងផ្តល់នូវធាតុចូលថ្មីបន្ថែមជួយពង្រឹងកិច្ចការ នេះ នៅតាមរោងចក្រ សហគ្រាសរបស់អស់លោក លោកស្រី បានកាន់តែល្អប្រសើរ និង ប្រកបដោយសុវត្ថិភាពថែមទៀតនិងស្នើដល់លោក លោកស្រីជាម្ចាស់រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវចាត់តាំងឲ្យមានការត្រួតពិនិត្យ និងធ្វើតេស្ត សាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្ដឹងប្រកាស អាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុ ឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានរៀបចំប្រព័ន្ធសុវត្ថិភាពអគ្គិភ័យរួចហើយ ត្រូវពិនិត្យ កែលម្អ ពង្រឹង និងធ្វើបច្ចុប្បន្នឲ្យបានកាន់តែល្អ និងកាន់តែត្រឹមត្រូវ និង រោងចក្រ សហគ្រាសដែលមិនទាន់បានរៀបចំ ត្រូវតែចាត់ចែងរៀបចំឲ្យមានប្រព័ន្ធ សុវត្ថិភាពនេះជាចាំបាច់ ។

ទន្ទឹមនេះ ក៏សូមឲ្យអាជ្ញាធរ មន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញរបស់យើងផ្តល់ការគាំទ្រ បន្ថែមលើផ្នែកបច្ចេកទេសដល់បណ្តារោងចក្រសហគ្រាសទាំងអស់ក្នុងករណីចាំបាច់ ដើម្បី ពង្រឹងកិច្ចការងារបង្ការអគ្គិភ័យនេះឲ្យកាន់តែល្អប្រសើរ និងជោគជ័យបន្តទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.