ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន

ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖​ ក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) លោក នេត្រ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ព្រមទាំងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន។

ការជំរុញបែបនេះមានគោលបំណងធានាថា មន្ត្រី អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានទាំងអស់អាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងរក្សាបាននូវគុណភាពការងារខ្ពស់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានលើកឡើងថា ការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ពិតជាមានសារៈសំខាន់ ដែលទាមទារឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ដែលមានតួនាទីជាអ្នកគ្រប់គ្រងព័ត៌មាន ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីវាយតម្លៃលទ្ធផល សមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មានមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។ ដូច្នេះ ដែលទាមទារឱ្យមានការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រោះវាពាក់ព័ន្ធនឹងការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ មានសារៈសំខាន់ ដោយសារបច្ចុប្បន្នមានប្រភពព័ត៌មានជាច្រើន ជាពិសេសនៅលើបណ្តាញសង្គមនានា ដែលអាចធ្វើឱ្យប្រជាពលរដ្ឋងាយជឿលើព័ត៌មានផ្សេងៗ។ ដូច្នេះ ការងារទាំងអស់នេះ ទាមទារឱ្យគ្រប់គ្នាត្រូវគ្រប់គ្រងឱ្យបានម៉ត់ចត់ ក្នុងនាមជាថ្នាក់ដឹកនាំលើប្រព័ន្ធផ្សព្វផ្សាយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មាន និងសាធារណមតិនេះ គឺត្រូវយកចិត្តទុកដាក់ខ្លាំង។ បើសិនជាយើងមិនយកចិត្តទុកដាក់ខ្លាំងទេ គឺភាពអាណាធិបតេយ្យនឹងកើតមានឡើងច្រើន»

រដ្ឋមន្ត្រីបានបន្ថែមថា ការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋបាន គឺជាការគ្រប់គ្រងបាននូវអំណាច។ មានន័យថា ប្រសិនបើថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ក្នុងក្របខណ្ឌប្រព័ន្ធផ្សព្វផ្សាយ មិនអាចគ្រប់គ្រងព័ត៌មាន និងសាធារណមតិបានទេ នោះការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក៏មិនអាចគ្រប់គ្រងបានដែរ។ ដូច្នេះ ក្នុងនាមជាអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងប្រទេស អ្វីដែលត្រូវអនុវត្ត គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលគួរឱ្យកត់សម្គាល់ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបនៃក្រសួងព័ត៌មានសម្រេចបានក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។ សមិទ្ធផលទាំងនេះកើតចេញពីការលះបង់ ការយោគយល់ កិច្ចសហការគ្នា និងសាមគ្គីភាពជាធ្លុងមួយ។ ទោះបីជាមានការលំបាក បញ្ហាប្រឈម និងឧបសគ្គមួយចំនួនក្តី ក្រសួងបានឈានមកដល់ដំណាក់កាលមួយដែលផ្តល់ក្តីសង្ឃឹម និងជាកម្លាំងចិត្តសម្រាប់បន្តដំណើរទៅមុខប្រកបដោយទំនុកចិត្ត។

រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ត្រូវមានភាពច្បាស់លាស់ ជាក់ស្តែងអាចអនុវត្តបាន និងត្រូវភ្ជាប់ជាមួយគោលដៅរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ​ ភក្ត្រា បានលើកឡើងពីសារៈសំខាន់នៃការបន្តពង្រឹងគុណភាពព័ត៌មាន ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន និងការវិវត្តនៃសង្គម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.