ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងណែនាំឱ្យអ្នកផលិតមាតិកាទាំងឡាយ ជៀសវាងការផលិត ចែកចាយ និងផ្សព្វផ្សាយបន្តនូវមាតិកាទាំងឡាយណាដែលបណ្តាលឱ្យជះឥទ្ធិពលអវិជ្ជមានដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និងបានបញ្ជាក់ថា ការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ត្រូវចៀសវាងជាដាច់ខាត ព្រោះនេះជាការទម្លាក់នូវគុណតម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងជាការប្រាសចាកប្រពៃណី និងវប្បធម៌កម្ពុជា។

សេចក្តីណែនាំអន្តរក្រសួងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា ការចម្លងគម្រូវប្បធម៌បរទេសតាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ត្រូវចៀសវាងជាដាច់ខាត ព្រោះនេះជាការទម្លាក់នូវគុណតម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងជា ការប្រាសចាកប្រពៃណី និងវប្បធម៌កម្ពុជា ដែលអាចនាំដល់ការធ្លាក់ចុះនៃសីលធម៌ នឹងការយល់ដឹងអំពី អត្តសញ្ញាណជាតិខ្មែរ ក្នុងចំណោមយុវជននិងយុវតីជំនាន់ក្រោយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញ ទំនាក់ទំនងសង្គម។

ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ ជាពិសេស ថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃស្ត្រី ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និង ប្រព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមណែនាំដល់ អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន និងប្រព័ន្ធផ្សព្វផ្សាយ គ្រប់ប្រភេទទាំងអស់ ដូចខាងក្រោម៖

ទី១៖ បញ្ឈប់រាល់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តគ្រប់រូបភាព សារជាអក្សរ/សំឡេង វីដេអូ ឬមាតិកាទាំងឡាយណាដែលប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងបង្ហាញកេរ្តិ៍ខ្មាស និង ភាពស្រើបស្រាល ដូចជាការស្លៀកពាក់ខើចលើខើចក្រោមជ្រុលហួសហេតុពេក កាយវិការត្រាប់ តាមសកម្មភាព អាសអាភាស និងអំពើហិង្សាផ្ទុយនឹងសីលធម៌ប្រពៃណីខ្មែរ។

២៖ បញ្ឈប់រាល់ការយករូបរាងកាយស្ត្រី និងសកម្មភាពពាក់ព័ន្ធនឹងស្ត្រី ដែលមានលក្ខណៈអនាចារ និងស្រើបស្រាល មកធ្វើជាឧបករណ៍សម្រាប់ទាក់ទាញការចូលចិត្ត ការចែករំលែកបន្ត និងការចូលមើល (Likes, Shares, Views) នូវមាតិការបស់ខ្លួន ឬមកភ្ជាប់នឹងការផ្សាយពាណិជ្ជកម្ម ផលិតផល ដើម្បីបម្រើឱ្យផលប្រយោជន៍បក្ខពួក ឬផលប្រយោជន៍ផ្ទាល់ខ្លួន។

៣៖ សូមចូលរួមផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកាដែលបង្ហាញអំពីខ្លឹមសារ សកម្មភាព និងរូបភាពនានាដើម្បីចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិខ្មែរ និងការលើកតម្កើងកិត្តិយស និង គុណតម្លៃរបស់ស្ត្រីខ្មែរឱ្យបានទូលំទូលាយ និងបង្ហាញនូវការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងសង្គម និងនៅលើឆាកអន្តរជាតិ។

៤៖ រាល់ការផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្មនានា ត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់ រូបភាព ឬភាសាដែលបង្កប់នូវការរើសអើងភេទ និងការបំពានលើសេចក្តីថ្លៃថ្នូររបស់ស្ត្រី និង មនុស្សគ្រប់ៗរូប។

៥៖ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន និងអ្នកសារព័ត៌មានគ្រប់ៗរូប ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន និងត្រូវគោរពច្បាប់ជាធរមាន ដោយ មិនត្រូវផលិត ផ្សព្វផ្សាយ និងចែករំលែកបន្តនូវមាតិកាដែលជះឥទ្ធិពលអវិជ្ជមានដល់តម្លៃស្ត្រី។

៦៖ សូមជំរុញ និងលើកទឹកចិត្តដល់ការផលិតមាតិកា ដែលបង្ហាញពីភាពច្នៃប្រឌិត ការអប់រំ បំណិន ជីវិត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរ ដើម្បីចូលរួមកសាងសង្គមមួយដែលមាន ចំណេះដឹង និងប្រកបដោយសីលធម៌ និងអរិយធម៌ខ្ពង់ខ្ពស់ ក៏ដូចជាការលើកកម្ពស់សមភាព យេនឌ័រនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.