ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងបញ្ជាក់ថា ការធ្វើកំណែរទម្រង់គឺត្រូវ​តែមានការពង្រឹងអភិបាលកិច្ចនៅក្នុងការគ្រប់គ្រង ក្នុងនោះក្រសួងការពារជាតិ បានត្រៀមធ្វើអភិបាលកិច្ច ដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិនតាមប្រព័ន្ធធនាគារ ដើម្បីផ្តល់ភាពងាយស្រួលដល់យោធិន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការធ្វើកំណែរទម្រង់ គឺត្រូវ​តែមានការពង្រឹងអភិបាលកិច្ចនៅក្នុងការគ្រប់គ្រង ហើយពង្រឹងគ្រប់គ្រងកងទ័ព គឺត្រូវរុញទៅក្រោមយន្តការនៃការគ្រប់គ្រង ក្នុងនោះយើងក៏បានគិតច្រើនណាស់ ក្នុងនោះមួយនោះ គឺការរៀបចំបើកប្រាក់បៀវត្សន៍តាមប្រព័ន្ធធនាគារ»។

ជុំវិញចំណុចនៃការរៀបចំបើកប្រាក់បៀវត្សន៍តាមប្រព័ន្ធធនាគារនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ កំពុងសិក្សារៀបចំដើម្បីធ្វើយ៉ាងណាបើកបើកប្រាក់បៀវត្សន៍ជូនយោធិនទាំងអស់តាមប្រព័ន្ធធនាគារ ដែលកិច្ចការងារនេះកំពុងបានធ្វើហើយ ដើម្បីធ្វើយ៉ាងផ្តល់ភាពងាយស្រួលដល់ជូនយោធិនទាំងអស់ ដោយធ្វើយ៉ាងណាដើម្បីធានាឱ្យមានតុល្យភាព តម្លាភាព រវាងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការលាក់ការយោធា។

ជាមួយគ្នានោះពាក់ព័ន្ធនឹងរឿងសុខភាពកងទ័ពវិញនោះ ដោយហេតុកងទ័ពមិនប័ណ្ណសមធម៍ បសស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុ ពិនិត្យមើលទីតាំងកន្លែងសុខាភិបាលតាមអង្គភាពកងទ័ព ដើម្បីបង្កើនសមត្ថភាព បង្កើនថ្នាំ និងបង្កើនគុណភាពផ្តល់សេវានៅតាមគ្លីនិកអង្គភាពកងទ័ព ដើម្បីបង្កើតការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពដល់កងទ័ព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.