ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេ​ញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរដ្ឋបាលខេត្តដែលរងផលប៉ះពាល់ ពីជម្លោះព្រំដែន ត្រូវសាងសង់លំនៅឋានបណ្តោះអាសន្ន ​ជូនជនភៀសសឹក ប្រកបដោយតម្លាភាព ដើម្បីឱ្យអ្នកដែលរងគ្រោះនិងអ្នកបាត់ដីពិតប្រាកដ ទទួលបានផ្ទះបណ្តោះអាសន្នដែលរដ្ឋផ្តល់ជូន។

យ៉ាងនេះក្តី សម្តេចបានបវរធិបតី ហ៊ុន ម៉ាណែតគូសបញ្ជាក់ថា បើទោះបីជារដ្ឋាភិបាល រៀបចំផ្ទះឬជម្រកបណ្តោះអាសន្នជូន ជនភៀសឹកក៏ដោយ តែមិនមែនមានន័យថា រដ្ឋាភិបាលបោះបង់ដីដែលស្ថិតក្នុងដែនអធិបតេយ្យជាតិនោះឡើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ គូសបញ្ជាក់បែបនេះ ក្នុងឱកាសដែល​សម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦​នេះ។

សម្តេចបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ពីណាមកមុនស្រង់ឈ្មោះធ្វើមុន បានន័យថា អ្នកដែលស្រួលបំផុត គឺអ្នកដែលនៅកន្លែង ធ្វើម៉េចឱ្យចំគោលដៅ អ្នកដែលនៅក្នុងមណ្ឌលជនភៀសសឹក ហើយកុំឱ្យជាន់គ្នា ព្រោះមួយគ្រួសារបានមួយ ជួនកាលប្តីនៅជំរុំភៀសសឹកមួយ ប្រពន្ធនៅជុំរំភៀសសឹកមួយ ពេលចុះឈ្មោះបាន២ អ៊ីចឹងយើងដកឈ្មោះវិញ ទុកឱ្យអ្នកដែលអត់ទាន់បាន និងអ្នកដែលមានដីពិតប្រាកដ(ឧទារហរណ៍ គាត់មានដីនៅទីនោះ ប៉ុន្តែគាត់ទៅធ្វើពលករនៅថៃ ឬនៅភ្នំពេញ ពេលដែលគេស្រង់ឈ្មោះ គាត់អត់បានជាប់ មានន័យថាគាត់ក៏បាត់ដីដែរ អ៊ីចឹងត្រូវស្រង់​ឈ្មោះគាត់ ដើម្បីបានធ្វើ។ ធ្វើម៉េចត្រួតពិនិត្យឱ្យខ្ញុំ ឱ្យប្រាកដឱ្យច្បាស់ អ្នកដែលត្រូវបាន ត្រូវតែបាន ឱ្យមានតម្លាភាព​​ឱ្យទទួលខុសត្រូវ ការជួយយើងនឹងជួយបន្ត អានេះ គឺសំខាន់ ។ កុំឱ្យបានហើយ អ្នកដែលត្រូវបាន អត់បាន អ៊ីចឹងគឺមិនចេះចប់រឿង» ។

ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី បានសរសើរចំពោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរដ្ឋបាលខេត្តដែលបានសាងសង់ផ្ទះជូនប្រជាពលរដ្ឋបានលឿនដើម្បីឱ្យពួកគេមានជម្រកសមរម្យ។ តែយ៉ាងនេះក្តី ការរៀបចំ អាចនឹងភាពចកល្វែងខ្លះ។

សម្តេចបានបញ្ជាក់ថា ការសាង់សង់នេះ នឹងនៅតែបន្តធ្វើគ្រប់កន្លែងទាំងអស់ដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ រួមមាន ខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងពោធិ៍សាត់។

ទន្ទឹមគ្នានេះ សម្តេចបានបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បើទោះបីជា ​រដ្ឋាភិបាល រៀបចំផ្ទះឬជម្រកបណ្តោះអាសន្ន ជូនជនភៀសឹកក៏ដោយ តែមិនមែនមានន័យថា រដ្ឋាភិបាលបោះបង់សិទ្ធិ ក្នុងការទាមទារទឹកដី ដែលស្ថិតក្នុងដែនអធិបតេយ្យជាតិនោះឡើយ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសុំបញ្ជាក់ម្តងទៀត ថាការរៀបចំលំនៅឋានបណ្តោះអាសន្ននេះ មិនមែនបានន័យយើងបោះបង់សិទ្ធិ នៅក្នុងការពារដីនៅក្នុងដែ​នអធិបតេយ្យភាពរបស់យើងទេ យើងនៅតែបន្តទាមទារ យើងនៅតែបន្តប្រើគ្រប់មធ្យោបាយ ហើយអទិភាពធំបំផុត គឺមធ្យោបាយដែល មិនត្រូវបំផ្លាញឡើងវិញ។ ផ្ទះនេះ ធ្វើឡើង២ពាន់ខ្នង ធ្វើក្នុងរយៈពេល២ខែ ខ្ញុំសរសើរថាលឿន ប៉ុន្តែបងប្អូនតែមួយព្រឹកទេ ត្រូវការយន្តហោះទម្លា​ប់គ្រាប់តែ២០ទេ គេខ្ទេចទាំងអស់»

សូមជម្រាបថា គម្រោងសាងសង់លំនៅឋានបណ្តោះអាសន្ន គឺសម្រាប់ផ្ដល់ជូនទៅពលរដ្ឋភៀសសឹក ដែលមិនអាចទៅផ្ទះវិញបាន ដោយសារផ្ទះពួកគេ ត្រូវទាហានថៃបំផ្លាញ ផ្ទះនៅតំបន់ក្រហម និងស្ថិតក្នុងទីតាំងដែលមិនទាន់បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.