ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងថា ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ឱ្យមានភាពរឹងមាំ មានភាពរហ័សរហួនក្នុងការឆ្លើយតបគ្រប់សភាពការណ៍។

ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការពង្រឹងវិស័យការពារជាតិ មិនមែនភ្លើងចំប៉ើងនោះទេ គឺត្រូវប្រើរយៈពេលវែង ដូច្នេះ ការធ្វើកំណែទម្រង់វិស័យការពារជាតិ គឺផ្អែកលើកិច្ចការងារសំខាន់ដូចជាការពង្រឹងរចនាសម្ព័ន្ធ ការហ្វឹកហ្វឺន គ្រឿងបំពាក់ជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលជាគោលដៅធំ​ គឺការរៀបចំបង្កើនប្រសិទ្ធភាព បង្រួមក្បាល ពង្រីកខ្លួន និយាយឱ្យសាមញ្ញតែម្តង កែទម្រង់ចុងក្រោយ គឺបង្រួមក្បាល ពង្រីកខ្លួន […] ក្បាលធំ ត្រូវបង្រួមឱ្យតូច ក្រសួងការពារជាតិ កំពុងពិចារណាគ្រោងលុបនាយកដ្ឋានមួយចំនួន កាត់ការិយាល័យមួយចំនួន និងផ្នែកមួយចំនួនចោល បង្រួមការិយាល័យមួយចំនួនដែលមានតួនាទីដូចគ្នា ដាក់ក្រោមតែមួយ ប្រភេទទ័ព កម្លាំងប្រយុទ្ធមុខងារដូចគ្នា យើងលុប»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានកែទម្រង់ពីចំនួនទ័ពដូចគ្នា និងបិទការផ្ទេរពីក្រោមឡើងមកលើ តែអាចផ្ទេរពីលើទៅក្រោមបាន។ ពោលនៅអគ្គបញ្ជាការដ្ឋាន កាលពីមុនមានចំនួន៦០០០នាក់ ប៉ុន្តែ បច្ចុប្បន្ននេះ នៅសល់ត្រឹមជាង ២០០០នាក់ តែនៅថ្ងៃអនាគត និងកាត់បន្ថយឱ្យមកត្រឹមតែជាង ៦០០នាក់ប៉ុណ្ណោះ។ ការការទម្រង់ពី៦០០០នាក់ ទៅ ៦០០នាក់ គឺមិនមែនគ្រាន់តែនិយាយនោះទេ តែយើងមានកែជាបណ្តើរៗហើយ គឺកែពីចំនួន ៦០០០នាក់​ មកត្រឹមជាង ២០០០នាក់ រួចទៅហើយ។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបង្រួបក្បាលឱ្យតូចតែពង្រីកខ្លួនឱ្យធំ និងរឹងមាំ មានភាពរហ័សរហួនក្នុងការឆ្លើយតបគ្រប់សភាពការណ៍។ ក្នុងន័យនេះគឺអង្គភាព ឬផ្នែកណាមួយដែលមិនចាំបាច់ត្រូវកាត់បន្ថយកម្លាំង ឬលុបចោលតែម្ដង។ ជារួមចាំបាច់ត្រូវធ្វើកំណែទម្រង់ ធ្វើទំនើបកម្មកងទ័ព ដើម្បីបង្កើនសមត្ថភាពការពារជាតិរយៈពេលវែង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកថា អគ្គនាយកសម្ភារបច្ចេកទេស ដែលត្រូវបានតែងតាំងថ្មី ចាស់ ឬក្មេងមិនសំខាន់ តែសំខាន់មានសមត្ថភាពស័ក្ដិសម អភិវឌ្ឍន៍កងទ័ព ដើម្បីបម្រើជាតិមាតុភូមិតែប៉ុណ្ណោះ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.