ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងណែនាំឱ្យលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ណឹម សវុត្ថិ ឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅឆ្នាំ២០២៥ នៅវិមានឈ្នះ-ឈ្នះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ល្ងាចមិញខ្ញុំជជែកជាមួយឯកឧត្តម ទៀ សីហា ឯកឧត្តម ណឹម សុវត្តិ ដែលទទួលខុសត្រូវក្នុងការដឹកនាំ សុំឲ្យរៀបចំឆ្លាក់នូវព្រឹត្តិការណ៍នៃសង្គ្រាមការពារអធិបតេយ្យជាតិនៅឆ្នាំ២០២៥នេះផង ដាក់នៅលើនឹង (វិមានឈ្នះ-ឈ្នះ) ដើម្បីទុកជាព្រឹត្តិការណ៍ប្រវត្តិសាសរបស់យើង អញ្ចឹងយើងនឹងរៀបចំមួយទៀត»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្តេចឱ្យឆ្លាក់ទិដ្ឋភាព៣ យកគំរូ ពីគំនូសដែលប្រជាពលរដ្ឋស្ម័គ្រចិត្ត គូសគំនុូរ នៅសៀមរាប និងនៅផ្លូវថ្មើជើង វ៉កស្ទ្រីត ដោយឱ្យឆ្លាក់ទិដ្ឋភាព៣ មាន (១) ទិដ្ឋភាពនៃការឈឺឆាប់ នៃសង្គ្រាមឈ្លានពាន ជនភៀសសឹកផ្សេងៗ ការស្លាប់ របួស កងទ័ព និងប្រជាជនស៊ីវិល (២) ឆ្លាក់បង្ហាញអំពីវីរភាពអង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថ ដែលបានចូលរួមនៅក្នុងការការពារបូរណភាពទឹកដី (៣) រូបភាពនៃចលនាមហាគ្រួសារខ្មែរ ប្រជាពលរដ្ឋទូទាំងពិភពលោកមិនមែនប្រជាពលរដ្ឋខ្មែរតែនៅក្នុងប្រទេសនោះទេ គ្រប់និន្នាការនយោបាយ គ្រប់សាសនា ដែលបានចូលរួមគាំទ្រទៅដល់វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថរបស់យើងដែលបានការពារទឹកដី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទិដ្ឋភាព ៣នេះ ត្រូវដាក់នៅក្នុងប្រវត្តិសាស្ត្រ ហើយយើងធ្វើរូបភាពគំនូរ និងរក្សារូបគំនូរនោះឱ្យបានល្អ ដើម្បីថែរក្សា ហើយអ្វីដែលសំខាន់គឺឆ្លាក់វានៅលើវិមានឈ្នះ-ឈ្នះ តែម្ដង ដើម្បីទុកជាគេដំណែររាប់រយឆ្នាំតទៅទៀតជាប្រវត្តិសាសរបស់យើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.