ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ បានណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចមហាបវរធិបតី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ដែលប្រារព្ធឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ហើយសម្រាប់កងទ័ពរបស់យើង ខ្ញុំបានឲ្យក្រសួងការពារជាតិ និងទីស្ដីការគណរដ្ឋមន្ត្រី សិក្សាអំពីមេដាយពិសេសសម្រាប់អ្នកចូលរួមក្នុងប្រតិបត្តិការ ២០២៥ ចឹងទៅថ្ងៃក្រោយ ររាល់សមរមភូមិ រាល់ការប្រយុទ្ធមួយៗ ត្រូវមានមេដាយសម្រាប់ផ្ដល់ជូនអ្នកដែលចូលរួមប្រតិបត្តិការដោយផ្ទាល់ គាំទ្រប្រយុទ្ធដោយផ្ទាល់នៅក្នុងបុព្វហេតុប្រយុទ្ធទាំងអស់នោះ»។

បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកំពុងសិក្សាអំពីការបង្កើតមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមក្នុងប្រតិបត្តិការឆ្នាំ២០២៥ ហើយនៅពេលខាងមុខ រាល់សមរភូមិ ឬប្រតិបត្តិការយោធានីមួយៗ គួរតែមានមេដាយផ្ដល់ជូនអ្នកដែលបានចូលរួមប្រយុទ្ធ និងបំពេញភារកិច្ចដោយផ្ទាល់ ដើម្បីទទួលស្គាល់ការលះបង់ និងការបម្រើជាតិរបស់ពួកគេ។

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានមេដាយការពារជាតិរួចហើយ ប៉ុន្តែសម្រាប់សមរភូមិនីមួយៗ គួរតែមានមេដាយដោយឡែកបន្ថែមទៀត។ ជាមួយគ្នានេះ ក៏គ្រោងរៀបចំមេដាយពិសេស សម្រាប់យោធិនដែលបានពិការ ឬរងរបួសនៅលើសមរភូមិផងដែរ ដើម្បីជាការលើកទឹកចិត្ត និងផ្ដល់កិត្តិយសចំពោះការលះបង់របស់ពួកគេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ទោះបីមេដាយគ្រាន់តែជាវត្ថុតូចមួយក៏ដោយ ប៉ុន្តែអត្ថន័យ និងតម្លៃនៃការទទួលស្គាល់ចំពោះការលះបង់របស់កងកម្លាំងការពារជាតិ គឺជាអ្វីដែលមិនអាចកាត់ថ្លៃបាន និងជាសក្ខីភាពបង្ហាញពីវីរភាពរបស់យោធិនដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដីជាតិ។

បន្ថែមពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យរៀបចំឆ្លាក់ព្រឹត្តិការណ៍ការពារដែនអធិបតេយ្យឆ្នាំ២០២៥ នៅលើវិមានឈ្នះឈ្នះ ហើយរាជរដ្ឋាភិបាលក៏កំពុងពិចារណាសាងសង់ស្តូប ដើម្បីចារឹកឈ្មោះវីរយុទ្ធជនដែលបានពលីជីវិត ក្នុងបុព្វហេតុការពារទឹកដីពីការឈ្លានពានរបស់ថៃផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.