ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ! ==> នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ ==> សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ  ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ ==> ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦»

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសអនុញ្ញាតចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ, ចៅទី២១របស់សម្តេចតេជោ ឆ្លងជំងឺកូវីដ១៩ (Sound Inside)

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសអនុញ្ញាតចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ, ចៅទី២១របស់សម្តេចតេជោ ឆ្លងជំងឺកូវីដ១៩ (Sound Inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសារពិសេសមួយជូនជនរួមជាតិ ដោយបញ្ជាក់ពីការសម្រេចចិត្តចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់៥ឆ្នាំ។

នៅក្នុងសារសំឡេងពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តនេះយ៉ាងដូច្នេះ «មូលហេតុនៃការសម្រេចចិត្តនេះ ដោយសារតែសង្កេតឃើញថា ចាប់ផ្តើមពីអូមីក្រុងបានរុករាននៅក្នុងប្រទេសរបស់យើង ចំនួនកុមារអាយុក្រោម ៥ឆ្នាំ មានប្រមាណជាង ២០ភាគរយ ដែលទទួលនូវជំងឺនេះ។ និយាយដោយត្រង់សូម្បីតែចៅទី២១ របស់ខ្ញុំព្រះករុណា ដែលទើបមានអាយុមិនទាន់ដល់ពីរខួប ក៏ទទួលការឆ្លងផងដែរ។ ដូច្នេះយើងចាំបាច់ត្រូវតែចាក់ឱ្យកុមារដែលមានអាយុពី៣ ទៅដល់ ៥ឆ្នាំ»។

សម្តេចតេជោ បានបន្ថែមថា «មានភាពចាំបាច់ក្នុងការការពារកុមាររបស់យើងកុំឱ្យឆ្លងនូវមេរោគបំប្លែងថ្មីអូមីក្រុង គឺកូវីដ១៩នេះឯង។ ដូច្នេះយើងអត់មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងដូសមូលដ្ឋានជាដូសទី១ និងដូសទី២ សម្រាប់កុមារអាយុក្រោម៥ឆ្នាំ គឺពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំនោះទេ»។

បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កុមារអាយុចាប់ពី៣ឆ្នាំ ដល់ ៥ឆ្នាំ មានចំនួនប៉ានស្មានប្រមាណជា ៧០ម៉ឺននាក់។ សម្តេចតេជោ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សូមនាំកូនចៅរបស់ខ្លួនទៅទទួលវ៉ាក់សាំងនៅតាមទីកន្លែងនានា ដែលបានរៀបចំការចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក៏ដូចជាមន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ខិតខំសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងឱ្យកុមារអាយុពី៣ឆ្នាំ ដល់ ៥ឆ្នាំ ឱ្យបានឆាប់ និងធ្វើឱ្យមានសុវត្ថិភាពបំផុត។

តាមរយៈវិធានការនេះ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា កុមាររបស់កម្ពុជា នឹងចៀសផុតពីគ្រោះមហន្តរាយនៃបញ្ហាសុខភាព ដែលបានបង្កឡើងនៅក្នុងក្រុមកុមារប្រមាណពី ២០ភាគរយ ទៅ ២៥ភាគរយ រហូតដល់ការប្រើម៉ាស៊ីនជំនួយផ្លូវដង្ហើម។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «វ៉ាក់សាំងជាជម្រើសដ៏ល្អបំផុត ដើម្បីធានាថា ពួកគេគឺទទួលភាពសុាំ ហើយនឹងមិនមានការឆ្លងជំងឺ។ បើសិនជាមានការឆ្លង ក៏វាមិននាំទៅដល់ភាពធ្ងន់ធ្ងររហូតអន្តរាយដល់អាយុជីវិតផងដែរ»។

សម្តេចតេជោ បានបង្ហាញការជឿជាក់ថា ដោយមានបទពិសោធន៍រួចស្រេចទៅហើយនោះ គ្រប់ផ្នែក និងគ្រប់ថ្នាក់ ជាពិសេសប្រជាជន និងកុមារទទួលបានវ៉ាក់សាំងពេញលេញពីរដូសដំបូង ប្រកបដោយសុវត្ថិភាព៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/85006

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.