ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ ==> សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ  ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ ==> ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

នាយឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ តាមរយ:ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម ផ្តល់ជូនដល់ប្រធានបក្សក្រុង-ស្រុកទាំង១០

នាយឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ តាមរយ:ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម ផ្តល់ជូនដល់ប្រធានបក្សក្រុង-ស្រុកទាំង១០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកាគណបក្សប្រជាជននៃស្រុក-ក្រុងទាំង១០ និងបានផ្ដល់ប្រាក់ឧបត្ថម្ភ របស់លោក សៅ សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រធានគណបក្សប្រជាជនស្រុក-ក្រុងទាំង១០ ដើម្បីយកទៅប្រើប្រាស់លើការងារ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។

ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានឲ្យដឹងថា ដើម្បីអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ឱ្យទទួលបានជោគជ័យលោក សៅ សុខា បានឧបត្ថម្ភថវិកាដល់គណៈកម្មាធិការគណបក្សក្រុងស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ដោយមួយក្រុង-ស្រុក ទទួលបានថវិកាចំនួន១ម៉ឺនដុល្លារ។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានជំរុញដល់ប្រធានគណបក្សប្រជាជនស្រុក-ក្រុងទាំង១០ សូមយកថវិកាទៅប្រើប្រាស់អោយចំគោលដៅ ហើយត្រូវណែនាំបន្តដល់សមាជិកសមាជិកា គ្រប់លំដាប់ថ្នាក់ ត្រូវប្រមូលផ្តុំកម្លាំង អនុវត្តនូវបណ្តាភារកិច្ចសំខាន់ៗ ជាច្រើនតាមសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.