ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ ==> សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ  ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ ==> ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

កម្លាំងនគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បើកប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់ និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មនៅសង្កាត់ជ្រោយចង្វារ និងស្រុកមុខកំពូលសរុប១១នាក់

កម្លាំងនគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បើកប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់ និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មនៅសង្កាត់ជ្រោយចង្វារ និងស្រុកមុខកំពូលសរុប១១នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការតាមស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបក្រុមក្មេងទំនើង ដែលពាក់ព័ន្ធនឹងសកម្មភាពឆក់ និងប្លន់ទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋយ៉ាងសកម្មសរុបចំនួន១១នាក់ ដែលមុខសញ្ញាទាំងនេះ តែងតែធ្វើសកម្មភាពនៅក្នុងភូមិសាស្រ្តសង្កាត់ជ្រោយចង្វារ និងស្រុកមុខកំពូល ខេត្តកណ្តាល។

លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន  នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា បន្ទាប់ពីមានករណីក្រុមក្មេងទំនើងបង្កឡើង ជាបន្តបន្ទាប់នៅតំបន់ជ្រោយចង្វារ ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ , ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីស្រាវជ្រាវ និងបង្ក្រាបឱ្យបានក្រុមក្មេងទំនើងទាំងនេះ។

លោកបានបន្តថា ក្រោយការស្រាវជ្រាវរហូតដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២នេះ ក្រុមក្មេងទំនើងចំនួន១១នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកមុខកំពូល បង្រ្កាបបានបន្ទាប់ពីធ្វើសកម្មភាពវាយឆក់ប្លន់ទ្រព្យសម្បត្តិពីជនរងគ្រោះនៅតាមផ្លូវជាតិលេខ ៦អា ក្នុងភូមិសាស្ត្រ ស្រុកមុខកំពូលលើកទី១ កាលថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ម៉ោង២១៖៣០ ចាប់បាន២នាក់ លើកទី២ នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ ចាប់បាន៩នាក់។

សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ តែងតែធ្វើសកម្មភាពពេលយប់ ក្នុងទឹកដីសង្កាត់ជ្រោយចង្វារ និងស្រុកមុខកំពូលជាញឹកញាប់។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ១១នាក់នេះ រួមទាំងមធ្យោបាយល្មើសធ្វើសកម្មភាពម៉ូតូ ២គ្រឿង ទូរស័ព្ទដៃ ២គ្រឿង ដែលសមត្ថកិច្ចដកហូតបានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនថា ក្រោយបង្ក្រាបក្រុមទំនើងទាំងនេះរួចហើយ នៅតំបន់ខាងលើអាចនឹងមាន ភាពស្ងប់ស្ងាត់ ហើយសុវត្ថិភាពសម្រាប់ការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ដោយសារក្រុមនេះតែងតែធ្វើសកម្មភាពនៅពេលយប់តែម្តង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.