ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ! ==> នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ ==> សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ  ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់

គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដំណើរការបានប្រមាណជាង៨០ភាគរយហើយ

គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដំណើរការបានប្រមាណជាង៨០ភាគរយហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដំណើរការបានប្រមាណជាង៨០ភាគរយហើយ

(ខេត្តកែប)៖ គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប បានអនុវត្តរួចរាល់ប្រមាណជាង៨០ភាគរយហើយ ខណៈគម្រោងមួយនេះនៅតែបន្តដំណើរការជាបន្តបន្ទាប់ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តកែប និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ នឹងត្រូវដំណើរការបន្ទាប់ពីត្រូវចាក់ដីបំពេញតាមមាត់ឆ្នេរចាប់ពីផ្សារក្តាម ដែលមានប្រវែងប្រមាណ២,៧០០ម៉ែត្រ ជម្រៅប្រមាណ១៣០ម៉ែត្រ ហើយគម្រោងអភិវឌ្ឍនេះត្រូវបានដាក់តាំងបង្ហាញនូវផ្ទាំងប៉ាន់ណូជាក់លាក់ ដូចជាគម្រោងរៀបចំកន្លែងមើល ដែលធ្វើជាកាំរង្វង់មានប្រវែង២៥ម៉ែត្រ ,គម្រោងរៀបចំវិថីចូលឆ្នេរសមុទ្រ មានទទឹងប្រវែង២០ម៉ែត្រ ,គម្រោងរៀបចំបន្ទប់ទឹកសាធារណៈ ដែលមានហាងកាហ្វេនៅពីមុខ ,គម្រោងរៀបចំអនុវិថីចូលឆ្នេរសមុទ្រ បើកថ្មី មានទទឹងប្រវែង១២ម៉ែត្រ ,គម្រោងរៀបចំឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់មានទទឹងប្រវែងយ៉ាងតិច៣០ម៉ែត្រ ,គម្រោងសួនច្បារបៃតងសាធារណៈ និងដាំដើមឈើ មានទទឹងប្រវែង៥០ម៉ែត្រ ,និងគម្រោងអភិវឌ្ឍថ្មីៗជាច្រើនទៀត។

ជាការពិតណាស់ គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលបាននិងកំពុងដំណើរការក្រោមកិច្ចសហការរវាង រដ្ឋបាលខេត្តកែប និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តកែប កាន់តែមានសក្តានុពល។

ក្នុងដំណាក់កាលនេះផងដែរ ថ្វីដ្បិតការអភិវឌ្ឍគម្រោងខាងលើ មានមតិមួយចំនួនតូចរិះគន់ ប៉ុន្តែមជ្ឈដ្ឋានភាគច្រើនបានសម្តែងក្តីរីករាយ និងអំណរសាទរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលជានិច្ចកាលបានខិតខំ និងអភិវឌ្ឍនៅគ្រប់តំបន់ភូមិសាស្ត្រខេត្តកែប ឱ្យមានភាពលេចធ្លោ និងស្រស់បំព្រង ពិសេសហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូបង្ហូរទឹក។ ទាំងនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកទស្សនា កម្សាន្តនៅរមណីយដ្ឋានខេត្តកែប កាន់តែច្រើនឡើងៗ៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.