ឯកឧត្តម សៅ សុខា អញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងអ្នកជំងឺនៅមន្ទីរពេទ្យបង្អែករមាសហែក
(ខេត្តស្វាយរៀង)៖ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ខេត្តស្វាយរៀង ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សៅ សុខា អនុប្រធានក្រុម ការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុម ការងារ ចុះជួយមូលដ្ឋានស្រុករមាសហែក បានអញ្ជើញសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក និងអ្នកជំងឺដែលកំពុងសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យបង្អែក រមាសហែក ដោយមានការចូលរួមពីប្រតិភូ អមដំណើរ។




















