ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រភព​ពី​ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសង្គមឃុំគគីសោមស្រុកស្វាយទាបខេត្តស្វាយរៀងបានឲ្យដឹងថា ក្រុម​ឈ្មួញ តូច ធំ សម្រុក​ដឹកជញ្ជូន ទំនិញ​គេច​ពន្ធ បន្ទុក​លេីស​ទម្ងន់​ធ្វេី​ឲ្យ​រង​ផលប៉ះពាល់ ខូច​ផ្លូវ ឆ្លងដែន​ទៅ​ស្រុក​យួន យ៉ាងគំហុកមានដូចជាអេតចាយគ្រឿងអេឡិចត្រូនិច រីឯ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នជា​អ្នក​មាន​សិទ្ធិ​អំណា​ចបេីក​ភ្លេីង​ខៀវ ទេីប​ក្រុម​ឈ្មួញ ហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។​

​ការដែល ពួក​ឈ្មួញ​ហ៊ាន​ដឹកជញ្ជូន​ទំនិញ គេ​ចព​ន្ធ័​ជា​ច្រើន​ប្រភេទ​ឆ្លងដែន​ទៅ​ស្រុក​យួន តាម​រថយន្ត​វ៉េ​អ​ង ធំៗ ឆ្ពោះ​ឆ្លងដែន​ទៅ​ស្រុក​យួន បាន​យ៉ាង​សុខ​ស្រួល​បំផុត ដោយឡែក​អាជ្ញាធរ​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ព្រំដែន​ច្រកកំពោតទូកមិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​។​

​ក្រុម​ឈ្មួញ​តូចធំ ដឹកជញ្ជូន​ទំនិញ​គេ​ចព​ន្ធ័​ផ្សេងៗ ព្រមទាំង​គ្រឿង​អេ​និច​ត្រ​និចនឹងអេតចាយ ចេញ​ពី​ខ្មែរ ទៅ​ស្រុក​យួន យក​មក​រក្សាទុក ចំណុច​ឃ្លាំងពីរកន្លែងជិតច្រកព្រំដែនក្នុងភូមិសង្គមឃុំគគីសោមស្រុកស្វាយទាបខេត្តស្វាយរៀង
រីឯ​សមត្ថកិច្ច​ពាក់ពាក់ព័ន ធ្វើ​មិនដឹង​មិន​ឬអ្វី​ទាំងអស់​។​

​ដូច្នេះហើយ​ទើប សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​ប្រើ​អំណាច និង​តួនាទី របស់​ខ្លួន​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ប្រហែល​ជា​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ទេ​ដឹង
​ទេីប​បណ្ដែតបណ្ដោយ ឲ្យ​បក្សពួក​ឈ្មួញ ដឹកជញ្ជូន​ទំនិញ គេច​ពន្ធ​គ្រប​តង់​ជិតៗ ឆ្លងដែន​ទៅ​យួន ដោយ​សេរី ។​

​បញ្ហា​នេះ​ទេីប​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​
សង្គមឃុំគគីសោមស្រុកស្វាយទាប
អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលនៃគណៈអភិបាលខេត្ត​ស្វាយរៀង និង​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ ពិនិត្យឡេីងវិញ​ខ្លះ​ផង ទានចំពោះ សមត្ថកិច្ច​ពាក់ព័ន្ធ និង​មេ​ច្រក​
កំពោតទូកបណ្ដែតបណ្ដោយ ឲ្យ​ក្រុម​ឈ្មួញ​តូចធំ នាំ​ទំនិញ​គេច​ពន្ធ​តាម​ប្រភេទ​រថយន្ត​ធំៗ ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​រាល់ថ្ងៃ មិនទាន់មាន​វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះទេ​៕
ការចុះផ្សាយព័ត៌មានខាងលើ គឺធ្វើឡើងក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសារព័ត៌មាន ដោយផ្អែកលើព័ត៌មាន និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លុះបញ្ចាំងបញ្ហាសង្គម និងជាការរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ។

Filed in: សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Daily Theme designed by Theme Junkie.