ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ

អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យលោក ខេវិន ធែល៍ល័រ (Mr.KevinTaylor) ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Every Mum ប្រចាំប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនអំពីសកម្មភាពការងាររបស់អង្គការ ក្នុងការគាំទ្រ លើ វិស័យសុខាភិបាល នៅខេត្តប៉ៃលិន ដោយផ្តោតចំពោះការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក អំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន។

លោក ខេវិន ធែល៍ល័រ (Mr.Kevin Taylor) បានរាយការណ៍ថា អង្គការ EveryMum គឺជា អង្គការប សប្បុរសធម៌របស់ប្រទេសអូស្ត្រាលីបទពិសោធន៍ការងារយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំមកហើយ ដែលមានបេសកកម្មសកលក្នុងការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ហើយសកម្មភាពស្នូលរបស់អង្គការ គឺការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដូចជា៖ បណ្តុះបណ្តាលឆ្មប និងគ្រូពេទ្យនៅ តាមសហគមន៍ឱ្យមានជំនាញច្បាស់លាស់ ក្នុងការថែទាំមាតា និងទារក, ការផ្តល់ឧបករណ៍វេជ្ជសាស្ត្រ ផ្គត់ផ្គង់សម្ភារ បរិក្ខារ ចាំបាច់ ពិសេសគឺម៉ាស៊ីនអេកូសាស្ត្រ (Ultrasound) នៅតាមមណ្ឌលសុខភាពដាច់ស្រយាល និងយុទ្ធនាការអប់រំ សហគមន៍ ដោយធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យស្ត្រីមានផ្ទៃពោះទៅទទួលសេវាពិនិត្យផ្ទៃពោះ (Antenatal Care) ឱ្យបាន ទៀងទាត់នៅតាមមណ្ឌលសុខភាពមូលដ្ឋាន។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ Every Mum ដែលជួយលើកកម្ពស់វិស័យសុខាភិបាលនៅ ក្នុងខេត្តប៉ៃលិនជាពិសេសការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ដែលអាចការពារបាន អំឡុងពេលមានផ្ទៃ ពោះ និងសម្រាលកូន ហើយរដ្ឋបាលខេត្តរង់ចាំផ្តល់កិច្ចសហការយ៉ាងពេញលេញរាល់គ្រប់គម្រោងទាំងអស់ ដើម្បីធានាថាសុខមាលភាពមាតា និងទារក គឺចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី បានលើកកម្ពស់ដៃគូសហការជាមួយវិស័យសុខាភិបាល ដោយត្រូវបានចាត់ទុកជាកិច្ចការ អាទិភាពដ៏សំខាន់បំផុតមួយ ស្ថិតក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (មុំទី៣ នៃបញ្ចកោណទី១ ស្ដីពីការអភិវឌ្ឍធនធានមនុស្ស) ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាព ជាសកល(UHC)។

សូមបញ្ជាក់ថា៖ អង្គការ Every Mum បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាដោយបានសហការយ៉ាងជិត ស្និទ្ធជាមួយវិស័យសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត(ដូចជា៖ មន្ទីរសុខាភិបាលខេត្តប៉ៃលិន ខេត្តរតនគិរី និងខេត្ត មណ្ឌលគិរី) ដើម្បីពង្រីកសេវាពិនិត្យអេកូ និងលើកកម្ពស់គុណភាព ថែទាំសុខភាពមាតា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.