ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ

ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ….!

ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ….!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង៖មានសេចក្តីរាយការណ៍ពីបណ្តាញយកព័ត៌មានក៍ដូចជាសក្ខីពីប្រជាសហគមន៍ពលរដ្ឋ ដែលរស់នៅក្នុងភូមិសង្គម ឃុំគគីសោមស្រុកស្វាយទាបខេត្តស្វាយរៀង បានឲ្យអង្គភាពសារព័ត៌មានយើងដឹងច្បាស់ៗថា ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធ ផ្ទុកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវថ្នល់) ឆ្លងដែនទៅស្រុកយួន យ៉ាងធ្នង់ធ្ងរ ផ្តើមចេញពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនមួយចំនួនជាអ្នកមានសិទ្ធិអំណាចបេីកភ្លេីងខៀវ ទេីបក្រុមឈ្មួញ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្តដោយមិនគិតពីផលប្រយោជន៍ជាតិបន្តិចសោះឡើយ។
ពពួកឈ្មួញហ៊ានដឹកជញ្ជូនទំនិញ គេចពន្ធ័ជាច្រើនប្រភេទឆ្លងដែនទៅស្រុកយួន តាមរថយន្តវ៉េអង ធំៗ ឆ្ពោះឆ្លងដែនទៅស្រុកយួន បានយ៉ាងសុខស្រួលបំផុតនោះក៍ព្រោះតែ អាជ្ញាធរក្នុងមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធនៅព្រំដែនច្រកកំពោតទូកឃុបឃិរគ្នាជាប្រព័ន្ធបានជាមិនចាត់វិធានការទប់ស្កាត់ក្រុមឈ្មួញទាំងអស់នោះ។

គួរបញ្ជាក់ផងដែរក្រុមឈ្មួញតូចធំ ដឹកជញ្ជូនទំនិញគេចពន្ធ័ផ្សេងៗ គ្រប់ប្រភេទព្រមទាំងគ្រឿងអេនិចត្រនិចអេតចាយ ដឹកចេញពីស្រុកខ្មែរ មុនឆ្លងទៅស្រុកយួន គេយកមកស្ទុបទុក ចំណុចឃ្លាំងពីរកន្លែងជិតច្រកព្រំដែនក្នុងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាបខេត្តស្វាយរៀង

-ហេតុនេះហើយទើប សមត្ថកិច្ចពាក់ព័ន្ធនៅច្រកកំពតទូកអាចប្រើអំណាច និងតួនាទី របស់ខ្លួនប្រមូលលុយក្នុងបរិបទនៃអំពើពុករលួយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ក្នុងករណីនេះប្រហែលជាអាចនឹងមានខ្នងបង្អែករឹងមាំនៅពីក្រោយវាំងនននៃជំនួញទំនិញគេចព័ន្ធខាងលើនេះហើយមើលទៅ។

-ប្រជាពលរដ្ឋ រស់នៅភូមិ
សង្គមឃុំគគីសោមស្រុកស្វាយទាប ស្នើសុំអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៍ដូចជាឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង មេត្តាពិនិត្យករណីខាងលើនេះផងទាន។
-រាល់ការចេញផ្សាយរបស់អង្គភាពសារព័ត៌មានយើងមិនមានបំណងណាមួយធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នររាល់បណ្តាសាមុីស្ថាប័នឬអាជ្ញាធរមូលដ្ឋានទាំងឡាយណានោះទេ គឺគ្រាន់តែផ្សព្វផ្សាយក្នុងន័យស្ថាបនា នៅចំណុចច្រកអសកម្មខាងលើ ដែលផ្ទៀងផ្ទាត់ពីប្រភពច្បាស់លាស់ តម្លាភាព សុក្រិដ្ឋ យុត្តិធម៍ ប្រកបដោយក្រមសីលធម៍វិជ្ជាជីវ:សារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវ:សារព័ត៌មានតែប៉ុណ្ណោះ។ សូមអរគុណ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.