ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី…

កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃចន្ទទី១៤ខែកញ្ញាឆ្នាំ២០២៦នេះ លោក ម៉ែន​ កល្យាណ​ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី នៅក្នុងតារាងឧបសម្ព័ន្ធ និងការស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ១៨ ឆ្នាំឡើងដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធ ឪពុក ឬម្តាយជាជនបរទេសអន្តោប្រវេសន្ត និងលិខិតបទដ្ឋាននានារបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតី លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន និងមានការចូលរួមពីលោក ស្នងការរង មន្ត្រីជំនាញពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ទាំង៨ លោកធិការរងតាមបណ្តាក្រុងស្រុក លោកចៅសង្កាត់ មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨០ ។

នៅក្នុងកិច្ចប្រជុំខាងលើ លោកអភិបាលរងបានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពផ្ដល់សេវារដ្ឋបាលដល់ជនបរទេសអន្តោប្រវេសន្តស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋាននានាដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព អនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖
១-អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំសិក្សាស្វែងយល់ពីខ្លឹមសារច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់ និងត្រូវផ្ដល់សេវារដ្ឋបាលផ្សេងៗដល់ជនបរទេសអន្តោប្រវេសន្តតាមការស្នើសុំ ស្របតាមសមត្ថកិច្ចទទួលខុសត្រូវរៀងៗខ្លួន។
២-បង្កើនការយកចិត្តទុកដាក់គ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងចំពោះជនបរទេសខុសច្បាប់។
៣-ធ្វើការជំរុញណែនាំជនបរទេសអន្តោប្រវេសន្តឱ្យអនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការកំណត់របស់ច្បាប់ (អ្នកផុតសុពលភាពបណ្ណស្នាក់នៅ ត្រូវស្នើសុំបន្តសុពលភាពឱ្យបានត្រឹមត្រូវ។
-កូនអាយុ ១៨ឆ្នាំមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធឪពុក ឬម្ដាយ ត្រូវបំពេញបែបបទសុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍។
-កូនកើតថ្មីត្រូវបំពេញបែបបទស្នើសុំបញ្ចូលក្នុងតារាងឧបសម្ព័ន្ធប្រកាសទទួលស្គាល់របស់ឪពុក ឬម្ដាយជាដើម។ល។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.