ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

នៅសាលាខេត្តប៉ៃលិនមានពិធីប្រកាសតែងតាំងអភិបាលរងខេត្តចំនួន៦រូប ចូលកាន់តំណែងថ្មី

នៅសាលាខេត្តប៉ៃលិនមានពិធីប្រកាសតែងតាំងអភិបាលរងខេត្តចំនួន៦រូប ចូលកាន់តំណែងថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅសាលាខេត្តប៉ៃលិនមានពិធីប្រកាសតែងតាំងអភិបាលរងខេត្តចំនួន៦រូប ចូលកាន់តំណែងថ្មី

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ដែលពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មកពីមន្ទីរជុំវិញខេត្តផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្នុងនាមជាថ្នាក់ដឹក នាំខេត្ត លោកជំទាវនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តប៉ៃលិនឲ្យបានកាន់តែល្អប្រសើរឡើង និងត្រូវគិតគូរដោះស្រាយបញ្ហាមួយចំនួនដូចជា ទប់ស្កាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួម បង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ដោយខិតខំធ្វើយ៉ាងណាឲ្យទទួលបាននូវលទ្ធផលល្អ តាមរយៈកាផ្សព្វផ្សាយវិធានការរបសរាជរដ្ឋាភិបាល ៣កុំ៣ការពារ ព្រមទាំងអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យដោះស្រាយរាល់ជម្លោះដីធ្លី បញ្ហាអំពើហិង្សាក្នុងគ្រួសារ ព្រមទាំ ងបន្តផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ទាំងជួយដោះស្រាយបញ្ហាតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់បញ្ហាឆ្លងដែនខុសច្បាប់។

សូមបញ្ជាក់ថា ៖ អភិបាលរងខេត្តប៉ៃលិន ដែលត្រូវប្រកាសចូលកាន់តំណែងទាំងនោះរួមមាន៖
ទី១. លោក អ៊ុន ប៊ុនលី ទី២. លោក រស់ នឿន ទី៣. លោក សោ សុវណ្ណ ទី៤. លោក ងួន លីណា
ទី៥. លោក សុខ ពិសី និង ទី៦. លោក ម៉ើង លីដា ។

ចំណែកលោក សុខ ពិសី អភិបាលរងខេត្ត ដែលទើបឡើងកាន់តំណែង តំណាងឱ្យអភិបាលរង ខេត្តទាំងអស់ បានឡើងប្តេជ្ញាចិត្តថា ៖ ក្រោយរាជរដ្ឋាភិបាលផ្តល់ជូននូវមុខតំណែង ក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយឥតឧបមា ជូនចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាល ខេត្តប៉ៃលិន ដែលបានផ្តល់នូវការសន្តោសប្រោសប្រណីនិងមានសេចក្តីទុកចិត្ត ហើយតែងតាំងជាអភិ បាលរងខេត្តប៉ៃលិន។

ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្តាំផ្ញើដល់អភិបាលរង ខេត្តទាំង៦រូប ឱ្យខិតខំបំពេញការងារភារកិច្ចរបស់ខ្លួន ដោយត្រូវសាមគ្គីផ្ទៃក្នុងឱ្យបានល្អ យកចិត្តទុកដា ក់ជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីបន្តអភិ វឌ្ឍខេត្តប៉ៃលិនឱ្យមានការរីកចម្រើន។

ឯកឧត្តម ក៏បានបញ្ជាក់ថា ការងារធំ មិនមែនឱ្យប្រជាពលរដ្ឋបម្រើនោះទេ គឺត្រូវបម្រើប្រជាពលរដ្ឋឱ្យពេញចិត្តពេញថ្លើម ដើម្បីឱ្យពួកគាត់បន្តគាំទ្ររាជរដ្ឋាភិបាលដោយការបោះឆ្នោតជូនគ្រប់ៗគ្នា៕ដោយសេនតង

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.