ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ

គណៈប្រតិភូសាលារាជធានីភ្នំពេញបានបញ្ចប់ទស្សនៈកិច្ចរយៈពេល៥ថ្ងៃ នៅទីក្រុងហូជីមិញ ដែលជាទីក្រុងសម្ព័ន្ធភាព វៀតណាម

គណៈប្រតិភូសាលារាជធានីភ្នំពេញបានបញ្ចប់ទស្សនៈកិច្ចរយៈពេល៥ថ្ងៃ នៅទីក្រុងហូជីមិញ ដែលជាទីក្រុងសម្ព័ន្ធភាព វៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គណៈប្រតិភូសាលារាជធានីភ្នំពេញបានបញ្ចប់ទស្សនៈកិច្ចរយៈពេល៥ថ្ងៃ នៅទីក្រុងហូជីមិញ ដែលជាទីក្រុងសម្ព័ន្ធភាព វៀតណាម

ចែករំលែក៖

វៀតណាម ៖ ដំណើរទស្សនៈកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ   នៅទីក្រុង ហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស្រី ត្រូវបានបញ្ចប់នៅថ្ងៃទី៨ កញ្ញា ២០២២ ខណៈ លោក អភិបាលនិងលោកស្រី រួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិពណ៏ទីផ្សារណាត់ទេសចរណ៏អន្តរជាតិ(ITE)លើកទី១៦នៅទីក្រុងហូជីមិញពីថ្ងៃទី៨ដល់ថ្ងៃទី១០កញ្ញា ឆ្នាំ២០២២ដែលមានប្រទេសជាច្រើនក្នុងពិភពលោកក្នុងនោះក៏មានកម្ពុជាផងដែលរៀបចំឡើង ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូចបើកទី ផ្សារទេសចរណ៏អោយបានល្អប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ.១៩។

  នាឧិកាសនោះ លោក ឃួង ស្រេង ក៏បានជួបសំដែងការគួរសមចំពោះលោក PHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។

លោក PHAN VANMAI បានបង្ហាញនូវទឹកចិត្តស្និតស្នាលនិងស្វាគមន៏យ៉ាងកក់ក្តៅរាក់ទាក់ ចំពោះ លោក ឃួង ស្រេង និងប្រតិភូដែលបានមកបំពេញទស្សនៈកិច្ចនាពេលនេះ នៅទីក្រុងហូជីមីញចំពេលនៃការបើកសម្ពោធពិពណ៏ផ្សារណាត់ទេសចរណ៍អន្តរជាតិ(ITE)លើកទី១៦សំដៅរួមចំ ណែកទាក់ទាញភ្ញៀវទេសចរណ៍និងជំរុញទីផ្សារទេសចរឲ្យដំណើរការល្អ ប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

លោក PHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀតរវាងទីក្រុងទាំង២ហូជីមីញ.ភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៍,សុខាភិបាល អប់រំជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ព័ន្ធភាព។ 

      លោក ឃួង ស្រេង បានឯកភាពតាមការលើកឡើងរបស់លោក PHAN VAN MAI ទៅលើការផ្តល់ឧិកាសដល់អ្នកវិនិយោគនៃទីក្រុងទាំង២តាមរយៈការលើកទឹកចិត្ត និងផ្សព្វផ្សាយពីច្បាប់វិនិយោគដើម្បីអោយអ្នកវិនិយោគ បានយល់កាន់តែច្បាស់គោលបំណងវិនិយោគរវាងទីក្រុងទាំង២។

     លោក អភិបាលក៏បានអបអរសាទរផងដែរចំពោះការលើកឡើងរបស់ លោក PHAN VAN MAI លើការពង្រឹងគុណភាពសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យជោរីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើងក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសថែម ទៀតដើម្បីកាត់បន្ថយចំណាយក្នុងការទៅព្យាបាលនៅក្រៅប្រទេស។

ភាគីវៀតណាម បានលើកឡើងពីគោលបំណងបញ្ជូនក្រុមគ្រូពេទ្យជំនាញមកជួយព្យាបាលជំងឺនៅមន្ទីរពេទ្យជោរី ឬ ទទួលយកក្រុមគ្រូពេទ្យកម្ពុជា ទៅបណ្តុះបណ្តាល នៅវៀតណាមផងដែរ៕

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.