ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ

អភិបាលស្រុករមាសហែក៖ វិស័យកីឡា កំពុងរីកចម្រើនទាំងបច្ចេកទេស និងធនធានមនុស្ស នៅតាមគ្រឹះស្ថានសិក្សា

អភិបាលស្រុករមាសហែក៖ វិស័យកីឡា កំពុងរីកចម្រើនទាំងបច្ចេកទេស និងធនធានមនុស្ស នៅតាមគ្រឹះស្ថានសិក្សា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលស្រុករមាសហែក៖ វិស័យកីឡា កំពុងរីកចម្រើនទាំងបច្ចេកទេស និងធនធានមនុស្ស នៅតាមគ្រឹះស្ថានសិក្សា

ខេត្ដស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកខេត្តស្វាយរៀង បានថ្លែងថា វិស័យកីឡានាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា បាននិងកំពុងមានការរីកចម្រើនទាំងបច្ចេកទេស និងធនធានមនុស្ស នៅតាមគ្រឹះស្ថានសិក្សា គឺកីឡានាំមកនូវសុខភាព កាយសម្បទាមាំមួន មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ។

ការថ្លែងបែបនេះរបស់អភិបាលស្រុករមាសហែក បានធ្វើឡើងនៅក្នុងពិធីប្រកួតកីឡាបាល់ទាត់ដណ្តើមពាន រង្វាន់ របស់មន្ទីរ អប់រំយុវជន និងកីឡាខេត្តស្វាយរៀង សហការជាមួយក្រុមហ៊ុនដឹកជញ្ជូន COOL នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងបរិវេណ តារាងបាល់ទាត់ស្រុកស្រុករមាសហែក។

លោកអភិបាលស្រុក បានសម្តែងនូវការកោតសរសើរ ចំពោះលោក លោកស្រី ដែលបានចុះជួយផ្ទាល់តាមបណ្តា ក្រុមកីឡាករ កីឡាការីនី ដែលបានយកអស់កម្លាំង កាយចិត្ត ស្មារតី ធនធាន សម្ភារ ថវិកាជួយឧបត្ថម្ភគាំទ្រ និងចូលរួម យ៉ាងសកម្មក្នុងវិស័យកីឡា នានាទូទាំងស្រុក។

ការរៀបចំការប្រគួតនេះទៀតសោធ គឺធ្វើឡើងក្នុងគោលបំណងបំផុសដល់គ្រប់ស្រទាប់មហាជន សំខាន់យុវជន ចូលរួមលេងកីឡា ដើមី្បសុខភាព ធ្វើឱ្យកាយសម្បទារឹងមាំ និងធ្វើឱ្យយុវជន ចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផងដែរ។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតមិត្តភាព ដកស្រង់បទពិសោធន៍បច្ចេកទេសនោះដែរ មានក្រុមកីឡាបាល់ទាត់ សរុប១៩ក្រុម រួមមាន ផ្នែកបុរស មាន១៤ក្រុម ផ្នែកនារី មាន៥ក្រុម កីឡាករ កីឡាការិនី សរុប៣៤២នាក់ ឆ្លងតាមរយៈការប្រកួតអស់ ៣ខែ ១៤ថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែសីហា ឆ្នំា២០២២៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.