ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧សង្កាត់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ ដែលកំពុងជន់លិច!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧សង្កាត់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ ដែលកំពុងជន់លិច!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧សង្កាត់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ ដែលកំពុងជន់លិច!

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឲ្យ បឹងបួរ ស្ទឹង ស្រែ ចំការ របស់ប្រជាពលរដ្ឋជាច្រើនក្នុង ខេត្តបន្ទាយមានជ័យ ត្រូវបានលិចលង់ កន្លែងខ្លះក៏ប្រមូលផលទាន់ កន្លែងខ្លះក៏ប្រមូលផលមិនទាន់ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយច្រូតនិងប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការរលួចខូច។

ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានបញ្ជូនកម្លាំងនគរបាលនៃអធិការនគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកអធិការ ស៊ី ឌី ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧សង្កាត់(២០នាក់)សហការជាមួយ កម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្ត បន្ទាយមានជ័យ កងរាជអាវុធហត្ថក្រុង និង កម្លាំងកងពល ៥១ ចុះជួយច្រូតស្រូវ ប្រជាពលរដ្ឋនៅសង្កាត់កំពង់ស្វាយដែល កំពុងជន់លិចដោយជំនន់ទឹកភ្លៀង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២កន្លងទៅ លោកឧត្តមសេនីយ៍ទោស្នងការ ក៏ធ្លាប់បានបញ្ជូនកម្លាំងនគរបាលចំនួន២០នាក់ ចជួយច្រូតស្រូវជូនប្រជាពលរដ្ឋឈ្មោះ ប៉ា សារុំ ចំនួន១ហិកតា ស្ថិតនៅភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណម្តងផងដែរ៕
ដោយ៖លោកចាន់ ពុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.