ក្រុមការងារយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន
ចុះធ្វើអប់រំផ្សព្វផ្សាយ ការទប់ស្កាត់នៅ
ជំងឺកូវីដ១៩តាមមូលដ្ឋាន
ប៉ៃលិន៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២២ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ចំនួន ២ នាក់ ស្រី ១នាក់ បានដឹកនាំ យុវជន កក្រក អ្នកស្ម័គ្រចិត្ត កក្រក ចំនួន ៤ នាក់ ប្រុស ៤នាក់ ចុះធ្វើការអប់រំផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជំងឺអុតស្វា និង ជំងឺគ្រុនឈាម ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងភូមិ ថ្មី និង ភូមិ អូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
អ្នកទទួលផលចំនួន ៣៩ ខ្នងផ្ទះ អ្នកចូលរួម ចំនួន ១៤៨ នាក់ ស្រី ៨២ នាក់ ចែកម៉ាស់ ១០០ បន្ទះ ប័ណ្ណផ្សព្វផ្សាយអំពីវិធានការពារខ្លួនអំពីកូវីដ ១៩ ចំនួន ២០ សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពី ជំងឺគ្រុនឈាម ចំនួន ៣៥ សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពី ជំងឺអុតស្វា ចំនួន ៣៩ សន្លឹក សាប៊ូ ៣៩ ដុំតូច និងជែលលាងដៃ ចំនួន ៣៩ ដប ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែមពីអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល សម្អាតបរិវេណជុំវិញផ្ទះ ប្រមូលសំបកកំប៉ុង ឬរបស់ដក់ទឹកយកទៅកប់ចោល កម្ចេចជំរកមូសខ្លា និងគេងក្នុងមុងជ្រលក់ថ្នាំ ហើយបើមានអាការៈ ក្តៅខ្លួនចាប់ពី ៣៩ ទៅ៤០អង្សារសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា ខ្សោយសរីរាង្គ អស់កម្លាំង មុខក្រហម ឈឺក្បាល ក្អួតចង្អោរ ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង មានស្នាមអុចៗពណ៌ក្រហមលើស្បែក។ ណែនាំបងប្អូនអោយចូលរួមទប់ស្កាត់ការចម្លងមេរោគថ្មី នៃ ជំងឺអុតស្វា ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានតាមរយ: ការប៉ះពាល់ដោយផ្ទាល់ជាមួយស្នាមមុខរបួស កន្ទួលពងបែក ឬ ក៏ប៉ះជាមួយសម្លៀកបំពាក់ ក្រណាត់កម្រាល ដែលមានប្រឡាក់ស្នាមឈាម ឬ ទឹករងៃ អ្នកផ្ទុកមេរោគ និង បើមានរោគសញ្ញាដូចជា៖ គ្រុនក្តៅលើស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡើងកូនកណ្តុរ មានកន្ទួលឬពងបែកពេញរាងកាយ ឈឺក្បាល ឈឺខ្នង សូមបងប្អូនប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបងប្អូនជាបន្ទាន់ ។
ក្រុមប្រតិបត្តិសាខាបានបន្ត លើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋទូទៅចូលរួមចាក់វ៉ាក់សាំងដុសជំរុញអោយបានគ្រប់ចំនួន និង អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនានា កុំអោយមានបន្តចូលក្នុងសហគមន៍បាន។ដ,សេន ត




