ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍បើកមុខទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ៣១ហិកតា ក្នុងឃុំស្ដើងជ័យ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍បើកមុខទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ៣១ហិកតា ក្នុងឃុំស្ដើងជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍បើកមុខទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ៣១ហិកតា ក្នុងឃុំស្ដើងជ័យ

ខេត្ដកំពង់ចាម៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានចុះអន្តរាគមន៍ជាបន្ទាន់ បើកមុខទឹកដោយដាក់លូបន្ថែម ដើម្បីសង្គ្រោះដំណាំស្រូវ របស់ប្រជាពលរដ្ឋ៣១ ហិកតា ស្ថិតក្នុងភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ។

លោក ប្រាក់ សារុំ មេឃុំស្តើងជ័យ បានប្រាប់ឲ្យដឹងថា កន្លងទៅថ្មីៗនេះមានប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិពង្រ ជាង១០០គ្រួសារ បានធ្វើលិខិតសំណូមពរមកអាជ្ញាធរឃុំ ក្នុងគោលបំណងសុំឲ្យជួយពង្រីកមាត់លូ កាត់ទទឹងថ្នល់ ឱ្យមានទំហំស្មើគ្នា ឲ្យទឹកហូរបានលឿន បញ្ជៀសការលិចលង់ខូចដំណាំស្រូវរបស់ពួកគាត់ ដោយសារជំនន់ទឹកភ្លៀង។

លោកមេឃុំបានបន្តថា ដោយមានសំណូមពរពីប្រជាពលរដ្ឋបែបនោះ លោកបានយកសំណូមពរនោះទៅជូន លោកអភិបាលស្រុកជើងព្រៃ ដើម្បីរកដំណោះស្រាយ។

ទន្ទឹមគ្នានោះ លោកអភិបាលស្រុកជើងព្រៃ ក៏បានយកសំណូមពរនោះ ស្នើសុំយោបល់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លុះមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឃើញថា ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញដឹកនាំ មន្ត្រីពាក់ព័ន្ធ ចុះអន្តរាគមន៍ដោយផ្ទាល់ នឹងបានចាត់បញ្ជាឲ្យមន្ត្រីបច្ចេកទេសបញ្ជាគ្រឿងចក្រ កាយដីដាក់លូបន្ថែមទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយកំណត់ឲ្យរួចរាល់ក្នុងថ្ងៃនេះតែម្ដង។

លោកមេឃុំស្ដើងជ័យ បានបញ្ជាក់ទៀតថា ដំណាំរបស់ស្រូវប្រជាពលរដ្ឋ ដែលកំពុងទទួលរងជំនន់ទឹកភ្លៀងមានទំហំ ៣១ហិកតា និងអាចសង្គ្រោះបានប្រមាណ៧០%មកវិញ ដោយកិច្ចអន្តរាគមន៍ពីឯកឧត្ដមអភិបាលខេត្តនាពេលនេះ។

ជាមួយគ្នានេះ ជំនួសឲ្យប្រជាពលរដ្ឋក្នុងភូមិពង្រទាំងជាង១០០គ្រួសារ លោក ប្រាក់ សារុំ មេឃុំស្តើងជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ ដែលបានអញ្ជើញចុះអន្តរាគមន៍ដោយផ្ទាល់ ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.