ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

រថយន្តទំនើប ១៥០គ្រឿង និងសម្ភារៈ​ការិយាល័យ​មួយចំនួ​ន​ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន​ ផ្ដល់ឱ្យក្រសួងការពារជាតិកម្ពុជា

រថយន្តទំនើប ១៥០គ្រឿង និងសម្ភារៈ​ការិយាល័យ​មួយចំនួ​ន​ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន​ ផ្ដល់ឱ្យក្រសួងការពារជាតិកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

រថយន្តទំនើប ១៥០គ្រឿង និងសម្ភារៈ​ការិយាល័យ​មួយចំនួ​ន​ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន​ ផ្ដល់ឱ្យក្រសួងការពារជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ​ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីផ្ទេរ-ប្រគល់សម្ភារៈជាជំនួយឥតសំណងជារថយន្តស៊េរីទំនើបចំនួន១៥០គ្រឿង ដែលផលិតនៅប្រទេសចិន និងសម្ភារៈការិយាល័យមួយចំនួនពីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងឋានៈជាមិត្តដែកថែបឱ្យស្ថិតស្ថិរគង់វង្ស និងរីកចម្រើន​ នៅវិមានឈ្នះ​ ឈ្នះ​។ 

នាឱកាសនោះដែរ លោក វ៉ាង វិនធាន បានថ្លែងថា កងទ័ពកម្ពុជា-ចិន ជាបងប្អូន ស្គាល់ចិត្ត ស្គាល់ថ្លើម និងរួមសុខ រួមទុក្ខជាមួយគ្នា ហើយជាដៃគូនិយាយតិច ប៉ុន្តែ ធ្វើច្រើន។ ឯកអគ្គរដ្ឋទូតចិន បានបន្តថា ជំនួយដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជូនរថយន្តចំនួន១៥០គ្រឿង និងសម្ភារការិយាល័យចំនួនដល់ក្រសួងការពារជាតិកម្ពុជា គឺសកម្មភាពជាក់ស្តែង ដែលក្រសួងការពារជាតិចិន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ចិនក៏សង្ឃឹមថា កម្ពុជាកាន់តែដើរតួនាទីកាន់តែសកម្ម និងសកម្មលើកិច្ចសន្តិសុខក្នុងតំបន់។

ចំណែក សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញសេចក្តីសប្បាយរីករាយ ខណៈដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រគល់សម្ភារៈជាជំនួយឥតសំណង ដល់ក្រសួងការពារជាតិកម្ពុជា។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ឯកអគ្គរដ្ឋទូតចិន ដែលឆ្លុះបញ្ចាំងនូវការប្ដេជ្ញាចិត្តយ៉ាងមោះមុត របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ នៅក្នុងការងារការពារជាតិ និងលើកស្ទួយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងឋានៈជាមិត្តដែកថែប ឱ្យគង់គង់វង្ស និងរីកម្រើនជានិច្ចតរៀងទៅ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាក ប្រកបដោយឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ លើសពីនេះ ខ្ញុំសូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាគាំទ្រឥតងាករេចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួមជាងចិន និងកម្ពុជា»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ទៀត​ថា សម្ភារៈទាំងអស់នេះពិតជាមានន័យមិនអាចកាត់ថ្លៃបាន ក្នុងពេលក្រសួងការពារជាតិកម្ពុជា កំពុងត្រូវការចាំបាច់បំផុត សម្រាប់បម្រើឱ្យការងារទំនាក់ទំនងបរទេសផ្នែកយោធា ជាពិសេសក្នុងពេលដែលក្រសួងការពារជាតិកម្ពុជា កំពុងមមាញឹកក្នុងការបំពេញតួនាទីដឹកនាំក្នុងឋានៈជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី សម្តេចយល់ឃើញថា សម្ភារៈ ដ៏មានតម្លៃទាំងនេះនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការសំខាន់មួយទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងការងារទំនាក់ទំនងអន្តរជាតិនោះគឺការងប្រវត្តិសាស្ត្រយោធា៕

                         

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.