ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

ឯកឧត្តម ទូច វណ្ណៈ អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាង និងនិពន្ធនាយកសារព័ត៌មាន ចំនួន ១៨អង្គភាព

ឯកឧត្តម ទូច វណ្ណៈ អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាង និងនិពន្ធនាយកសារព័ត៌មាន ចំនួន ១៨អង្គភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តម ទូច វណ្ណៈ អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាង និងនិពន្ធនាយកសារព័ត៌មាន ចំនួន ១៨អង្គភាព

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទូច វណ្ណៈ ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលហៅកាត់ថា( IPA) បានអញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាង និងនិពន្ធនាយកសារព័ត៌មាន ចំនួន ១៨អង្គភាព នៅទីស្នាក់របស់ការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ផ្ទះលេខ ២២A ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ទូច វណ្ណៈ បានបង្ហាញពីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
ជាសមាគមក្រៅរដ្ឋាភិបាល ចុះបញ្ជីដោយក្រសួងមហាផ្ទៃ លេខ ១០៥៩ ប្រក. ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដែលមានឯកឧត្តម ទូច វណ្ណៈ ជាប្រធាន ។ សមាគមនេះមានគោលដៅសំខាន់ក្នុងការកៀរគរអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ព្រមទាំងសិស្ស និស្សិត យុវជន យុវនារី ចូលជាសមាជិក រួមគ្នាធ្វើសកម្មភាពដើម្បីប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ។

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានប្រធានកិត្តិយស ១រូប ប្រធានក្រុមប្រឹក្សាភិបាល ១រូប អនុប្រធានក្រុមព្រឹក្សា ១២រូប និងសមាជិក ក្រុមប្រឹក្សាភិបាល ១៥រូប មានទីប្រឹក្សា ចំនួន ៧រូប មានគណៈកម្មាធិការប្រតិបត្តិ ចំនួន ៥៣រូប និងសមាជិក សមាជិកា ចំនួន ៥៣០រូប ព្រមទាំងអង្គភាពសារព័ត៌មាន ចំនួន ២៣ និងអ្នកសារព័ត៌មានមួយចំនួន ជាសមាជិក ។

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានអង្គការសមាគមនក្រៅរដ្ឋាភិបាល ជាដៃគូសហការ ចំនួន ១០ និងក្រុមហ៊ុន សហគ្រាសឯកជន ជាដៃគូសហការចំនួន ១៥ ។

ឯកឧត្តម ទូច វណ្ណៈ បានបន្តទៀតថា សកម្មភាពរបស់សមាគមសម្ព័ន្ធសារព័ត៍ឯករាជ្យ គឺផ្ដោតទៅលើការងារសង្គម និងវិស័យសារព័ត៌មាន ព្រមទាំងជួយសម្របសម្រួលការពារបងប្អូនអ្នកសារព័ត៌មាន តាមផ្លូវច្បាប់ រួមសុខរួមទុក្ខ និងចែករំលែកឱ្យគ្នាទៅវិញទៅមក។

ឆ្លើយតបនៅក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំសារព័ត៌មានទាំងអស់ បានសម្ដែងនូវក្តីរីករាយ និងកោតសរសើរចំពោះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលទើបតែបង្កើតថ្មី តែមានការគាំទ្រ ជាខ្លាំងពីសំណាក់មហាជនទូទៅ ក្រុមហ៊ុន និងអង្គការ សមាគមក្រៅរដ្ឋាភិបាល។ ដែលជាកម្លាំងចិត្តមួយ សម្រាប់អង្គភាពសារព័ត៌មាន ក៏ដូចជាបងប្អូនសារព័ត៌មាន ក្នុងការចូលរួមជាមួយសមាគម ដើម្បីបន្តដំណើរទៅមុខដោយទំនុកចិត្ត។

ជាចុងក្រោយ ឯកឧត្តម ទូច វណ្ណៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះចាងហ្វាង និងនិពន្ធនាយកសារព័ត៌មានទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមពិធីសំណេះសំណាល ពិសេសបានសម្រេចចិត្តចូលរួមជាមួយសមាគម ប្រកបដោយបេះដូង ដើម្បីរួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ដែលសម្រេចបាន ឲ្យកាន់តែទូលំទូលាយថែមទៀត ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានជូនពរដល់ថ្នាក់ដឹកនាំសារព័ត៌មានទាំងអស់ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ ទឹម ស៊ីវឿន

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.