ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

អភិបាលក្រុងបាវិតដឹកនាំមន្ត្រីក្រោមឱវាទនិងព្រះសង្ឃដាំកូនឈើតាមបណ្តោយផ្លូវចូលទីវត្តអារាម

អភិបាលក្រុងបាវិតដឹកនាំមន្ត្រីក្រោមឱវាទនិងព្រះសង្ឃដាំកូនឈើតាមបណ្តោយផ្លូវចូលទីវត្តអារាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលក្រុងបាវិតដឹកនាំមន្ត្រីក្រោមឱវាទនិងព្រះសង្ឃដាំកូនឈើតាមបណ្តោយផ្លូវចូលទីវត្តអារាម

ខេត្តស្វាយរៀងៈ លោក លឹម សៀងហេង អភិបាលក្រុងបាវិតនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២២នេះបានដឹកនាំមន្ត្រីសាលាក្រុងបាវិតរួមនិងព្រះចៅអធិការវត្តតាពៅ បានរៀបចំពិធីដាំកូនឈើប្រភេទផ្កាហ្វីលីបចំនួន៥០ដើមតាមបណ្តោយផ្លូវចូលទៅវត្តតាពៅ ស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង ។

បើតាមមន្ត្រីសាលាក្រុងបានឲ្យដឹងថាៈ នៅថ្ងៃនេះរដ្ឋបាលក្រុងបានធ្វើដាំកូនឈើ នៅបណ្ដោយផ្លូវមុខវត្តតាពៅចំនួន៥០ ដើម (ប្រភេទផ្កា ហ្វីលីប) ក្រោមការដឹកនាំ លោក លឹម សៀងហេង អភិបាលនៃគណ:អភិបាលក្រុងបាវិត ព្រមទាំងមានការចូលរួមពី ព្រះចៅចៅអធិការវត្តតាពៅ លោកអភិបាលរងក្រុងបាវិត លោកអធិការនគរបាលក្រុង លោកប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការសាលាក្រុងបាវិត លោកគ្រូលោកតាអាចារ្យវត្តតាពៅ  លោកមេភូមិ អនុភូមិតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ក្នុងបំណងដើម្បីលំអសោភណ្ឌភាពស្រស់បំព្រងនៅតាមបណ្តោយផ្លូវចូលទៅកាន់ទីវត្ត ។

ប្រភពដដែលបានបន្តថាៈ នេះពុំមែនជាលើកដំបូងនោះទេពីព្រោះថានាពេលកន្លងមករដ្ឋបាលក្រុងក៏ធ្លាប់បានធ្វើការដាំកូនឈើជាច្រើនផងដែរ មានប្រភេទកូន គ្រញូង ធ្នង់ លឿងរាជ ហើយជាងនេះទៅទៀតក្រុងបាវិតក៏មានសួនអាពាហ៍ពិពាហ៍មួយផងដែរដែលជាកន្លែងសំរាប់ឲ្យគូរស្វាមីភរិយាថ្មីធ្វើការដាំកូនឈើទុកជាអនុស្សាវរីយិ៍ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.