
ដំណឹងក្ដៅ! លោក ខឹម វាសនា ត្រូវមន្ទីរធម្មការ និង សាសនាខេត្តសៀមរាបស្នើសុំឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការណ៍ទប់ស្កាត់អំពើបោកប្រាស់របស់លោក ខឹម វាសនា ប្រធាន LDP និងប្រសិទ្ធិនាមខ្លួនជាព្រហ្មរក្សាលោក
(ខេត្តសៀមរាប)៖ អង្គភាពមន្ទីរធម្មការនិងសាសនាខេត្តសៀមរាបបានបញ្ជាក់ថា ក្នុងអំឡុងពេលពីរ បីថ្ងៃកន្លងមកនេះ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានមកស្នាក់នៅក្នុងដីចំការម្រេចផ្ទាល់ខ្លួនស្ថិតនៅក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបហើយបានតាំងខ្លួនជាតួអង្គព្រហ្ម ( ពួកអមនុស្ស អំបូរទេវតា ) បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេសថា នឹងមានអភូតហេតុរញ្ជួយផែនដីព្រមទាំងកើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញាល់រត់មកជ្រកកោននៅម្ដុំដីចំការរបស់គាត់ (ជើងភ្នំគូលែន) ពិសេសមកនៅខេត្តសៀមរាបទើបអាចរួចគ្រោះបាន ។
ករណីនេះ ជាការបំផុសបំផុលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឱ្យមានចលាចលផ្សេងៗកើតឡើងព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ផងដែរ ។ ផ្អែកតាមខ្លឹមសារសរាចរអន្តរក្រសួងលេខ ០០៣ ស.រ យោងខាងលើបានចែងថា រាល់សកម្មភាពសាសនាដែលមានការចូលរួមពីមនុស្សលើសពី ១០០ នាក់ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ហើយអាចធ្វើបានតែក្នុងវត្តអារាម ឬទីតាំងសាសនា ( ហាមធ្វើសកម្មភាពខុសឆ្គង តាំងខ្លួនជាអ្នកមានបុណ្យ ឬជាព្រះបាទធម្មិក ដោយយកព្រះនាមព្រះពុទ្ធសាសនារបស់រដ្ឋមកបាំងបិទមហិច្ឆតាផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ណាមួយ ) ម៉្យាងទៀត ផ្អែកតាមការណែនាំផ្ទាល់របស់លោកនាយកខុទ្ទកាល័យក្រសួងធម្មការ និងសាសនាដែលស្របច្បាប់តែប៉ុណ្ណោះ ។ អាស្រ័យហេតុនេះ សូមលោកអភិបាលនៃគណៈអភិបាលខេត្តមេត្តាជ្រាប និងណែនាំទៅអាជ្ញាធរដែនដីឱ្យជួយទប់ស្កាត់ករណីនេះដោយក្ដីអនុគ្រោះផងទាន៕








