ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស កម្ពុជា-ថៃ ព្រមព្រៀមគ្នាបង្កើតស្ដង់ដាររួម 

ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស កម្ពុជា-ថៃ ព្រមព្រៀមគ្នាបង្កើតស្ដង់ដាររួម 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានព្រមព្រៀងគ្នា បង្កើតស្ដង់ដាររួមមួយ (SOP) ដើម្បីទប់ស្កាត់ បង្ក្រាបអំពើជួញដូរមនុស្ស បន្ថែមពីលើការធ្វើបត្យាប័ណ្ណ និងកិច្ច សហការអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍អោយដឹងបន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំជាមួយភាគីថៃ ទាក់ទងកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពី នីតិវិធីច្បាប់ទប់ស្កាត់អំពើជួញដូរមនុស្ស នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។
លោកស្រី បានបន្តថា កិច្ចព្រមព្រៀងសហប្រតិបត្តិនេះ មានសារសំខាន់ណាស់ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សរវាងប្រទេសទាំងពីរ ដោយនីតិវិធី អនុវត្តការងារបទល្មើសជួញដូរមនុស្សនេះ ប្រទេសទាំងពីរអនុវត្តខុសគ្នាខ្លះ ដូចនេះ ទើបកម្ពុជា-ថៃ រួមគ្នាបង្កើតស្ដង់ដារតែមួយ ដើម្បីអនុវត្តនេះ ឲ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រី បានទៀតបន្តថា ប្រទេសទាំងពីរ នឹងបង្កើតមជ្ឈមណ្ឌលមួយ ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ធ្វើការរួមគ្នា ខណៈភាគីកម្ពុជាបានរៀបចំយន្តការ តាមកាគ្រោងទុករួច ហើយភាគីថៃ សូមពន្យាពេលដល់ខែតុលា ឆ្នាំ២០២២ ដើម្បីរៀបចំយន្តការរបស់ខ្លួន ដែលបន្ទាប់ពីនោះមក ប្រទេសទាំងពីរនឹងចែករំលែកនូវបទពិសោធន៍ នីតិវិធី វិស័យច្បាប់ ដើម្បីដាក់បញ្ចូលគ្នា ។ នៅខែវិច្ឆិកាចុងឆ្នាំនេះ ភាគីទាំងពីរគ្រោងរៀបចំសិក្ខាសាលារួមគ្នា ហើយមន្ត្រីជំនាញ នឹងស្នើសុំគោលកាណ៍ពីរប្រមុខរាជរដ្ឋាភិបាល ដោយពេលសិក្ខាសាលាទ្វេភាគីនោះ នឹងមានការដាក់បញ្ចូលទៅជាបទដ្ឋាន ឬនីតិវិធីប្រតិបត្តិមួយ ដែលមានលក្ខណៈជាស្ដង់ដារ   បើមិនធ្វើបែបនេះទេ គឺប្រព្រឹត្តិទៅមិនលូន។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាលើកដំបូងហើយ សម្រាប់ប្រទេសក្នុងតំបន់ ហើយសង្ឃឹមថា វានឹងក្លាយជាគំរូមួយ សម្រាប់ប្រទេសសមាជិក អាស៊ាន ដើម្បីធ្វើការរួមគ្នា ឲ្យកាន់តែជិតស្និទ្ធ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

គួរបញ្ជាក់ថា កម្ពុជាតែងមានករណីអំពើជួញដូរមនុស្ស តាមលក្ខណៈពួកមេខ្យល់នាំពលករខ្មែរ លួចឆ្លងដែនដោយខុស ច្បាប់ ទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ហើយអាជ្ញាធរតាមព្រំដែន ក៏បានទប់ ស្កាត់ និងបង្ក្រាបពួកមេខ្យល់ រួមទាំងកសាងនីតិវិធីបញ្ជូនទៅតុលាការផងដែរ ៕

  

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.