សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹកដែលមានតម្លៃសម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា
ចែករំលែក៖ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនសម្ដេច បង្ហាញពីរូបមួយសន្លឹក នូវកាយវិកាយដ៏គួរអោយចាប់អារម្មណ៍រវាងសម្តេចជាមួយនឹងសម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ ។ សម្តេចតេជោ បានរំលឹកពីប្រវត្តិនៃរូបថតនេះ នៅឆ្នាំ១៩៩១នៅប្រទេសឥណ្ឌូណេស៊ី ជាជំនួបសំងាត់ ដែលជំរុញការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ ក្នុងសំណេរទាំងស្រុងថា ៖
«រូបថតមួយសន្លឹកនេះមានតម្លៃខ្លាំងណាស់សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ ជំនួបសម្ងាត់រវាងសម្តេចឪជាមួយខ្ញុំនៅ ហ្សាកាតាថ្ងៃទី២ និងថ្ងៃទី៤ មិថុនា ១៩៩១ដែលបានព្រមព្រៀងគ្នាជាសម្ងាត់បាននាំមកនៅការជំរុញល្បឿននៃការស្វែងដំណោះស្រាយនយោបាយនៅកម្ពុជាតាមរយៈកិច្ចព្រមព្រៀងប៉ារីស។ ខ្ញុំនឹងជំរាបជូនអំពីការព្រមព្រៀងជាសម្ងាត់ នោះនៅពេលវេលាសមស្រប» ៕
![]()
សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹកដែលមានតម្លៃសម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ



