ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

លោកឧត្តមសឹនីយ៍ត្រី អ៊ី ចំរើន ស្នើសុំភាគីថៃលើការប្រើប្រាស់ កាតឆ្លងព្រំដែន ជូនពលរដ្ឋខ្មែរទៅព្រឹកវិលល្ងាច.

លោកឧត្តមសឹនីយ៍ត្រី អ៊ី ចំរើន ស្នើសុំភាគីថៃលើការប្រើប្រាស់ កាតឆ្លងព្រំដែន ជូនពលរដ្ឋខ្មែរទៅព្រឹកវិលល្ងាច.

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ជាលើកទីបួនហើយដែល លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងជំនួបពង្រឹងកិច្ចសហការល្អជាមួយមេប៉ុស្តិ៍ខាងភាគីថៃ បានស្នើសុំអោយខាងថៃ ធ្វើកាតជូនពលរដ្ឋក្រុងប៉ោយប៉ែត បានប្រើប្រាស់ឆ្លងដែលចូលទៅផ្សាររ៉ុងក្លឿ ចេញព្រឹកចូលវិញល្ងាច ដូចកាលពីមុនកូវិដ ។

កិច្ចពិភាក្សាលើកទីបួននេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ រវាងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក នៅនឹងស្នាក់ការប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ភាគីថៃ ស្រុកអរញ្ញាប្រាថេត ខេត្តស្រះកែវ ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា  កិច្ចពិភាក្សារវាងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក ទោះជាការស្នើលើការអោយពលរដ្ឋខ្មែរ ប្រើកាតចេញចូលនៅមិនទាន់បានលទ្ធផល ក៏ធ្វើអោយការពង្រឹងនៅកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀត រវាងភាគីទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសនានា និងបានជួយសម្រួលដល់ភ្ញៀវជាតិ អន្តរជាតិ រួមទាំងបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ឲ្យបានឆាប់រហ័ស ហើយផ្តល់ភាពងាយស្រួលដល់ការចេញចូលដល់ពួកគាត់កុំឲ្យមានកកស្ទះ ។

លោកមេប៉ុស្តិ៍បានអោយដឹងទៀតថា នៅកិច្ចពិភាក្សានេះ លោកក៏បានស្នើសុំឲ្យមានការដំណើរការ ការធ្វើកាត (IMGIMIGRATION CARD) ជូនប្រជាពលរដ្ឋខ្មែរក្នុងក្រុងប៉ោយប៉ែត សារឡើងវិញ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សាររ៉ុងក្លឿ ហើយការស្នើសុំនេះ គឺជាលើកទី៤ហើយផងដែរ ។ លោកបញ្ជាក់បន្ថែមចំពោះសំណើរនេះ ខាងភាគីថៃ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំរបស់គេបន្តទៀត សម្រេចយ៉ាងណានោះ ខាងថៃនិងជម្រាបជូនដំណឹងនៅពេលក្រោយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.